ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយ ជើងឯកពិភពលោកនៅអេស្ប៉ាញ

85

ភ្នំពេញ៖កីឡាការិនីប៉េតង់អ៊ុកស្រីមុំបានយកឈ្នះកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ ។

កីឡាការិនីអ៊ុក ស្រីមុំបានយកឈ្នះកីឡាការិនីកាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេសនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៧ទល់២៩ ។

ជ័យជំនះនេះបានធ្វើអោយកីឡាការិនីអ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២របស់កម្ពុជាដែលរកបាន មេដាយមាស៥ជំនាន់ជាប់ៗគ្នា បន្ទាប់ពីវីរ:កីឡាការិនីកែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ , ២០១៥ , ២០១៧ ,២០១៩ និងឆ្នាំ២០២១ ។
កាលពីឆ្នាំ២០១៧កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស ជូនព្រះរាជាណាចក្រកម្ពុជាម្ដងហើយ ពេលនេះកីឡាការិនីរូបនេះ បានកាន់កាប់តំណែងជាម្ចាស់មេដាយមាសម្ដងទៀត ។

សម្រាប់ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនេះកម្ពុជាបានបញ្ជូនក្រុមកីឡាប៉េតង់ជម្រើសជាតិ ២ក្រុម ទៅចូលរួម ក្នុងនោះក្រុមកីឡាការិនី ៤រូប បានចេញដំណើរទៅចូលរួមការប្រកួតមុន ពីថ្ងៃទី១២ដល់១៤ ខែវិច្ឆិកា មុនក្រុមបុរស ដែលគ្រោងចេញដំណើរនៅថ្ងៃទី១៦វិច្ឆិកា ដើម្បីត្រៀមប្រកួតពីថ្ងៃទី១៩ដល់២១ ខែវិច្ឆិកាខាងមុខ ។

ចំពោះបេក្ខភាពកីឡាករមាន ៤រូបដូចគ្នា រួមមានអតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៦ សុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និងកីឡាករ ស៊ឹង វង់ ។
ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជាជាអ្នកដឹកនាំទៅចូលរួមការប្រកួតនេះ៕

អត្ថបទដែលជាប់ទាក់ទង