ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វី សុភ័សឈ្នះទាំង២ប្រកួត ជាប់គ្នាឯម៉ាង ព្រហ្មម៉ាញចាញ៉ទាំង២ប្រកួត

422

ភ្នំពេញ៖ការប្រកួតប្រដាល់សកលដណ្ដើមប្រាក់លាន ក្នុងព្រឹត្តិការណ៍Ultimate Boxing Championថ្ងៃទី១៤វិច្ឆិកាអ្នកប្រដាល់ម៉ាង
ព្រហ្មម៉ាញ ដែលជាអ្នកប្រដាល់ជម្រើសជាតិ ចាញ៉ទាំង២ប្រកួតឯវី សុភ័សមកពីក្រុមជម្រើសជាតិដែរនោះ ឈ្នះទាំង២ប្រកួត ។
សុភ័សនិងព្រហ្មម៉ាញសុទ្ធតែវ៉ៃ២ប្រកួតដូចគ្នា។សុភ័សដែលជាអ្នកប្រដាល់ដ៍អស្ចារ្យមួយរូបនោះ ក្នុងការប្រកួតលើកទី១គេជួបជា
មួយព្រហ្មម៉ាហើយអ្នកប្រដាល់រូបនេះ ប្រើពេលតែត្រឹម២ទឹកប៉ុណ្ណោះធ្វើឲ្យព្រហ្មម៉ាញបោះបង់ចោលការប្រកួត ។
បន្ទាប់ពីផ្ដួលព្រហ្មម៉ាញបានសម្រេចហើយនោះ សុភ័សបានបន្តការប្រកួតជាមួយអ្នកប្រដាល់ទូច ដេវីដដែលហ្វឹកហាត់ក្នុងក្រុម
ជម្រើសជាតិជាមួយគ្នា ។ដេវីដក៏ជាកំពូលអ្នកលេង កណ្ដាប់ដៃដ៍អស្ចារ្យមួយរូបដែរ ។អ្វីដែលដេវីដមានប្រៀបលើសុភ័សនោះគឺគេវ៉ៃតែមួយប្រ
កួតហេតុនេះកម្លាំងរបស់គេពេញតែម្ដង ។
ទោះបីសុភ័សឆ្លងកាត់មួយប្រកួតរួចទៅហហើយក្ដីតែមួយ ប្រកួតដំបូងរបស់គេគឺគេប្រើពេល តែ២ទឹកប៉ុណ្ណោះផ្ដួលគូប្រកួតបាន ។

ជួបជាមួយដេវីដ សុភ័សបានទទួលជ័យជំនះដោយពិន្ទុ ។ចំជាអស្ចារ្យពីរប្រកួតរបស់ សុភ័សឈ្នះទាំង២ប្រកួត ។
ចំពោះការប្រកួតក្នុងតំណែងជាគូឯករងអ្នកប្រដាល់លាប រដ្ឋាមកពីក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ប្រកួតចាញ់អ្នកប្រដាល់
ជម្រើសជាតិដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ការប្រកួតក្នុងតំណែងគូពិសេសអ្នកប្រដាល់អេលីត វណ្ណាក្លិបនាយកដ្ឋានអង្គរក្សប្រកួត ឈ្នះអ្នកប្រដាល់មឿន សាម៉ុនមកពីក្លិបដី
ឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យដោយពិន្ទុ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
សម្រាប់គូធម្មតាដែលមានតែមួយប្រកួតនោះស៊ឹម វិសិដ្ឋក្លិបតាឡីដំរីមានរិទ្ធប្រកួតចាញ់ពិន្ទុអ្នកប្រដាល់រឿម វណ្ណៈក្លិបនារាយណ៍
តេជៈដោយពិន្ទុ ។អ្នកប្រដាល់រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

សូមបញ្ជាក់ថាព្រឹត្តិការណ៍Ultimate Boxing Champion នេះរៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ។លោកប៊ុយ សុ
ភ័ណ្ឌដែលជាអគ្គលេខាធិការរបស់សហព័ន្ធបាន ថ្លែងថាពីមួយថ្ងៃទៅមួយថ្ងៃសមត្ថភាពកីឡាប្រដាល់សកលកម្ពុជា កាន់តែមានការរីកចម្រើន
ដោយសារតែមានការប្រកួតច្រើន ៕

អត្ថបទដែលជាប់ទាក់ទង