ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះម្ចាស់មេដាយមាស វិលត្រឡប់មកវិញ ឯបុរសចេញទៅប្រកួតម្ដង

325

ភ្នំពេញ៖ថ្ងៃទី១៦វិច្ឆិកានេះក្រុមកីឡាការិនីប៉េតង់កម្ពុជាដែលទើបដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍“The 2021 World Triplets Precisions Shooting Championships ” នៅទីក្រុង Santa ប្រទេសអេស្ប៉ាញដែលប្រព្រឹត្ត ទៅពីថ្ងៃទី១២ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១
នោះត្រឡប់មកដល់កម្ពុជាវិញហើយ ក្នុងខណៈដែលកីឡាករត្រូវចេញទៅចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍នេះម្ដង ។
លោក អ៊ឹម ផាត គ្រូបង្វឹកបុរសបានប្រាប់ឲ្យដឹងថា ការប្រកួតប្រទេសអេស្ប៉ាញលើកនេះកម្ពុជា កីឡាករមានចំនួន៤នាក់គឺកីឡាករ រួមមានកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ស៊ីន វង។
សូមបញ្ចាក់ថាកីឡាការិនីអ៊ុក ស្រីមុំដណ្តើមបានមេដាយ២គ្រឿង គឺមេដាយមាស១គ្រឿង និង មេដាយសំរិទ្ធមួយគ្រឿងពីព្រឹត្តិ
ការណ៍“The 2021 World Triplets Precisions Shooting Championships ´´នេះ ។
ចំពោះបុរសប្រកួតលើ២វិញ្ញសាគឺ៣នាក់ទល់៣នាក់ គឺកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ស៊ីន វង ហើយវិញ្ញាសាវាយយកពិន្ទុគឺកីឡាករ សុខ ចាន់មាន ដោយសារកីឡាករ សុខ ចាន់មាន ជាអតីតម្ចាស់មេដាយមាសពិភពលោកកាលពីឆ្នាំ២០១៦ លើវិញ្ញសាវាយយកពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង