ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិអង្គរ-សៀមរាប ត្រូវលើកពេល រហូតដល់ដើមខែមករាឆ្នាំ២០២២

75

ភ្នំពេញ៖ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ-សៀមរាបលើកទី២៦ ឆ្នាំ២០២១ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រកាសថានឹងធ្វើនៅថ្ងៃទី១៩ធ្នូឆ្នាំ២០២១នោះ ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី២មករាឆ្នាំ២០២២វិញ ។
នេះ។ព្រឹត្តិការណ៍ធ្លាប់មានអ្នក ចូលរួមជាង១០.០០០នាក់ដែលមានអ្នករត់មកពីទ្វីបទាំង
ព្រឹត្តិការណ៍ធ្លាប់មានអ្នកចូករួមជាង១០.០០០នាក់ ដែលមានអ្នករត់មកពីទ្វីបទាំង៥ លើពិភពលោកនោះឆ្នាំនេះ ត្រូវបានកំណត់យកចំនួនតែ២.៥០០នាក់ប៉ុណ្ណោះ។

កម្មវិធីមួយចំនួនត្រូវបានកាត់បន្ថយដូចជា កម្មវិធីជប់លៀងកម្មវិធីជួបជុំគ្នារួមជាមួយនឹងកម្មវិធីមិនចាំបាច់មួយចំនួន ។
អ្វីៗត្រូវបានរក្សាទុកដូចការជូនដំណឹងកាលពី លើកមុនដូចជាពលិករត់ប្រណាំងត្រូវបាន ចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់។រៀបចំធ្វើតេស្តមុននឹងចូលទីលានរត់ប្រណាំង រក្សាគម្លាត១,៥០ម៉ែត្រពីគ្នាដោយតម្រៀបជាជួរវែង តែរត់តាមក្រុមចម្ងាយផ្លូវដែលបានកំណត់ ។
អ្នកចូលរួមរត់ប្រណាំងត្រូវបានកំណត់យកតែប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលកំពុងតែស្នាក់នៅកម្ពុជាគឺទាំងអ្នករត់ជនជាតិកម្ពុជា និង បរទេសរក្សាចំនួនតែ២.៥០០នាក់ ។
មុនចេញដំណើរត្រូវពាក់ម៉ាស់រហូតដលើ់រយៈចម្ងាយ២០០ម៉ែត្រ ទើបអនុញ្ញាតឲ្យដោះម៉ាស់ចេញ ។ ការថែទាំសុខភាពនិងប្រព័ន្ធ
រក្សាសុវត្ថិភាពត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និង តឹងរ៉ឹងជាទីបំផុត ។
នៅក្នុងសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការម៉ារ៉ាតុង ដោយសារតែចំនួនអ្នកចូលរួមត្រូវ បានកំណត់យកតែ២.៥០០នាក់នោះ
គណៈកម្មការសម្រេចផ្ដល់អាទិភាពដល់កីឡាករ កីឡាការិនីដែលបានចុះឈ្មោះ រត់ប្រណាំងកាលពីឆ្នាំកន្លងទៅ(២០២០)មកចុះ
ឈ្មោះរត់ប្រណាំងពីថ្ងៃទី៤ដល់ថ្ងៃទី២២វិច្ឆិកា២០២១។កីឡាករកីឡាការិនីចុះឈ្មោះថ្មី(អ្នកដែលមិនបានចុះឈ្មោះរត់ក្នុងឆ្នាំ២០២០)សូមទំនាក់ទំនងចុះឈ្មោះចាប់ពីថ្ងៃទី២៣វិច្ឆិកាដល់ថ្ងៃទី១ធ្នូឆ្នាំ២០២១ ។
ទាំងប្រជាជនកម្ពុជា និង បរទេសដែលស្នាក់នីអាចិន្ត្រៃយ៍នៅកម្ពុជាអាចចុះឈ្មោះតាមអាស័យដ្ឋាន#ផ្ទះលេខ79CE0 ,ផ្លូវលេខ១៥៥សង្កាត់
ទួលទំពូង ១ខ័ណ្ឌចំការមនរាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនង០២៣ ២១៣ ៥២៥ / ០១៥ ២១៣ ៥២៥ / ០៦៩ ២១៣ ៥២៥ និងតាមគេហទំ
WWW.cambodia-event_org ឬ តាមរយៈអ៊ីម៉េល[email protected]

អត្ថបទដែលជាប់ទាក់ទង