ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ទទួលអំណោយសប្បុរសជន ដែលបានរួមចំណែក ការងារមនុស្សធម៌ នៅខេត្ត ស្វាយរៀង

311

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរសធម៌ ពី លោកប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលរខាធិការ ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ដល់ទ្រព្យធនផ្ទាល់ខ្លួន នាព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។

លោកជំទាវ បានថ្លែងអគុណយ៉ាង ចំពោះសប្បុរជន ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនផ្ទាល់ ខ្លួន ដើម្បីចូលរួមជាមួយរាជ រដ្ឋាភិបាល ជាពិសេសជួយដល់ការងារមនុស្សធម៌ក្នុងខេត្តស្វាយរៀង ក្នុងដំណាក់កាលដែលយើងទាំងអស់គ្នាបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

អំណោយដែលទទួលបាននាថ្ងៃនេះ រួមមាន ៖ អង្ករ២តោន ទឹកត្រី១៥យួរ និងទឹកស៊ីអ៊ីវ ១៥យួរ និងត្រីខកំប៉ុង២កេសធំ ។ អំណោយសប្បុរសធម៏ទាំងនេះ និងបន្ដផ្ដល់ជូនឲ្យដៃ បងប្អូនប្រជាពលរដ្ឋទីទាល់ក្រីក្រ និងជនងាយរងគ្រោះ នៅខេត្ដស្វាយរៀង នាពេលឆាប់ៗនេះផងដែរ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង