ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ មនុស្ស និង ពេលវេលា

372

 

ភ្នំពេញ ៖ នៅលើកលោកនេះរឿងរ៉ាវរបស់មនុស្សមិនដូចគ្នាទេ ខ្លះមានសណ្ឋានដូចជាផ្ការីកគ្រប់រដូវកាល ឯ ខ្លះជីវិតជួបប្រទះតែការលិចលង់ និយាយឲ្យចំគឺមួយជីវិតជួបបរាជ័យរហូត ឯ អ្នកខ្លះគេជួបជោគជ័យខ្លះ និង បរាជ័យខ្លះ ឯខ្លះទៀតជោគជ័យរហូត ។

មានរឿងរ៉ាវច្រើនណាស់មនុស្សខ្លះ បញ្ចប់ការសិក្សានៅពេលអាយុ ២២ឆ្នាំ ប៉ុន្តែត្រូវរង់ចាំ៣ឆ្នាំទៀតទើបមានការងារធ្វើ។ មនុស្សខ្លះ បានក្លាយជាអ្នកជំនួញដ៏អស្ចារ្យតាំងពីវ័យ ២៥ឆ្នាំ ប៉ុន្តែត្រូវមកជួបគ្រោះថ្នាក់បាត់បង់ជីវិតនៅក្នុងអាយុ ៤០ឆ្នាំ។
មនុស្សខ្លះ មានផ្ទៃពោះមុនរៀបការ ខណៈមនុស្សខ្លះរៀបការហើយ ប៉ុន្តែមិនអាចមានកូន។អតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដកខ្លួនចេញពីនយោបាយនៅអាយុ ៥៥ឆ្នាំ ខណៈដែល លោកចូ បៃដិន ជាប្រធានាធិបតីនៅក្នុងវ័យ ៧៧ឆ្នាំ។

មហាសេដ្ឋីចិនជេក ម៉ា ធ្លាប់ត្រូវបាន KFC បដិសេធមិនទទួលឱ្យចូលធ្វើការងារ មិនប៉ុន្មាន ១០ឆ្នាំក្រោយមកគាត់ក៏ទិញហាងជំនួញ KFC ទាំងអស់នៅក្នុងប្រទេសចិន។
មនុស្សគ្រប់រូបនៅលើភពផែនដីនេះ រស់នៅផ្សេងគ្នាក្នុងTime zoneរបស់ខ្លួនឯង ។ មនុស្សនៅជុំវិញខ្លួនយើងពេលខ្លះ ក៏លេចធ្លោមុនយើងមនុស្សខ្លះក៏ទទួលបានភាពជោគជ័យ ក្រោយយើងប៉ុន្តែមនុស្សគ្រប់រូបកំពុងរត់ នៅលើផ្លូវប្រណាំងប្រជែងជាមួយ ពេលវេលាផ្ទាល់ខ្លួនរបស់ខ្លួនឯង។

ចូរកុំយកខ្លួនឯងទៅប្រៀបធៀបជាមួយនរណាម្នាក់ឲ្យសោះ ព្រោះវាអាចធ្វើឱ្យយើងបាក់ទឹកចិត្ត។កុំវាយតម្លៃនរណាម្នាក់ខ្លាំងក្លាពេក ឬមើលងាយនរណាម្នាក់ឲ្យសោះ គេអាចកំពុងខិតខំធ្វើការងារនៅក្នុង Time zone របស់គេ ហើយយើងក៏ដូចគ្នា។
ជីវិតរបស់មនុស្សយើងម្នាក់ៗមានពេលវេលាដែលនឹងទទួល បានភាពជោគជ័យគ្រាន់តែត្រូវរង់ចាំចង្វាក់ ពេលវេលាល្អជាទីបំផុតដែលនឹង បង្ហាញលទ្ធផលចេញមកប៉ុណ្ណោះ។

គ្មានទេពាក្យថា បរាជ័យ មានតែចុះចាញ់ ហើយបោះបង់ប៉ុណ្ណោះ ។គ្មានអ្វីដែល លឿនពេក ឬយឺតពេក រាល់ភាពសម្រេចបានជោគជ័យរបស់មនុស្សគ្រប់រូប តែងតែមានពេលវេលាដែលត្រឹមត្រូវរបស់វា៕

 

អត្ថបទដែលជាប់ទាក់ទង