ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ អបអរសាទរ ដល់បេក្ខភាពកម្ពុជា បានឈ្នះពានរង្វាន់ Master Dan/Rising Star Award ក្នុងកម្មវិធីការប្រកួតប្រជែងគំនូរជីវចលអន្តរជាតិ

79

 

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សូមអបអរសាទរ ដល់បេក្ខភាពកម្ពុជា បានឈ្នះពានរង្វាន់ Master Dan/Rising Star Award ក្នុងកម្មវិធីការប្រកួតប្រជែងគំនូរជីវចលអន្តរជាតិ !
លោក ខៀវ កាញារីទ្ឋ បានបញ្ជាក់នៅក្នុងបណ្ដាញសង្គម របស់លោក នៅថ្ងៃនេះថា, ខ្ញុំបាទសូមគោរពរាយការណ៍ អំពីការប្រកួតគំនូរជីវចលថ្នាក់អន្តរជាតិ ខ្ញុំសូម អបអរសាទរ ដល់បេក្ខភាពកម្ពុជា បានឈ្នះពានរង្វាន់ Master Dan/Rising Star Award ក្នុងកម្មវិធីការប្រកួតប្រជែងគំនូរជីវចលអន្តរជាតិ។

គំនូរជីវចល ចំណងជើង ទឹកស៊ុប-Soup ជាស្នាដៃរបស់ Ear Uy និង Pum Sothearoth បានឈ្នះពានរង្វាន់Master Dan/Rising Star Award ក្នុងកម្មវិធី DigiCon6 Asia 2021 ដែលរៀបចំតាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

នេះជាលើកទី១ ដែលស្នាដៃគំនូរជីវចលកម្ពុជា បាន ឈ្នះពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ដទៃទៀតក្នុងកម្មវិធីនេះ ដែលមានការចូលរួមពីសិល្បៈករគំនូរជីវចលគ្រប់កម្រិត មកពី១៣ប្រទេស ក្នុងទ្វីបអាស៊ី។ សម្រាប់កម្ពុជា បើទោះបីជាមិនបានរៀបចំការប្រកួតថ្នាក់ជាតិ ដោយទូរទស្សន៍ជាតិកម្ពុជា ក៏ពិតមែន តែ តាមរយៈក្រុមហ៊ុន Social Compass បានរៀបចំការជ្រើសរើស ទៅប្រកួតផ្ទាល់៕ សំរិត

អត្ថបទដែលជាប់ទាក់ទង