ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ពន្ធករណី យកដាវសាំម៉ូរ៉ៃកាប់បណ្តាលឲ្យរងរបួស

76

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ពាក់ពន្ធករណីយកដាវសាំម៉ូរ៉ៃកាប់បណ្តាលឲ្យរងរបួស ត្រូវបានកម្លាំងការិយាល័យការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០០:៥០នាទី រំលងអាធ្រាត្រ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ករណីយកដាវសាំម៉ូរ៉ៃកាប់បណ្តាលឲ្យជនរងគ្រោះរងរបួស ដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន ០១ និងចំដើមទ្រូងខាងស្តាំបណ្តាលឲ្យដាច់ប្រវែង០២សង់ទីម៉ែត្រ ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥៥កែង ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះពៅ ដារ៉ាវិឆ័យ ភេទ ប្រុស អាយុ១៧ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ២ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួ​ន៖
១- ឈ្មោះ សន ណារ៉ុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
២- ឈ្មោះ សៅ សុខហេង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងក្រាំង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ហេតុការណ៌​ :​ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានជនសង្ស័យចំនួន ០៤នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និងដាវសាំម៉ូរ៉ៃចំនួន ០២ដើម នៅពេលជនសង្ស័យជិះម៉ូតូចេញពីដើរលេងនៅក្នុងកោះពេជ្រ មកដល់ចំណុចកើតហេតុខាងលើ បានឃើញជនរងគ្រោះ និងមិត្តភក្តិចំនួន ០៧នាក់ កំពុងអង្គុយលេងនៅកន្លែងកើតហេតុខាងលើ ពេលនោះជនសង្ស័យ និងបក្ខពួកក៏ជិះម៉ូតូចូលទៅរកក្រុមជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ សន ណារ៉ុង និងឈ្មោះ សៅ សុខហេង បានកាន់ដាវសាំម៉ូរ៉ៃម្នាក់មួយ ចុះពីលើម៉ូតូទៅដេញកាប់លើក្រុមជនរងគ្រោះ បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះពៅ ដារ៉ាវិឆ័យ ដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំ បណ្តាលឲ្យដាច់ប្រវែង០២សង់ទីម៉ែត្រ រងរបួសជាទម្ងន់។

បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឲ្យរងរបួសរួច ជនសង្ស័យឈ្មោះ សន ណារ៉ុង និងឈ្មោះ សៅ សុខហេង បានរត់ឡើងជិះម៉ូតូជាមួយបក្ខពួករត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះបានទៅមន្ទីរពេទ្យព្យាបាលរបួស។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ទឹកក្រូច សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ១IQ៩៨៧២។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង