ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឃាត់ខ្លួន​យុវជន​ម្នាក់​ ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ អាយុ​១៣​ឆ្នាំ​ បាន​សម្រេច​ចំនួន​២​លើក

72

​កោះកុង​ ៖​ នៅ​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌល​សីមា​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ឪពុកជនរងគ្រោះ​ មាន​ទីលំនៅ​ភូមិ​១​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ពី​បទ​ រំលោភ​សេពសន្ថវៈ​ លើ​កូនស្រី​របស់​គាត់​ ។​

​នៅ​ថ្ងៃ​ទី​២២​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០២១​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ​ រ៉ូ​ញ​ តុលា​ (​ហៅ​ទ្បា​)​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​នៅ​ភូមិ​ចាំ​យាម​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ ខេត្តកោះកុង​ ដើម្បី​សួរ​បំភ្លឺ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ឈ​.​ស​.​យ​ អាយុ​១៣​ឆ្នាំ​ បាន​សម្រេច​ចំនួន​២​លើក​ពិតប្រាកដ​មែន​ ។​ លើក​ទី​១​នៅ​ចំណុច​ភូមិ​១​ សង្កាត់​ ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ។​ លើក​ទី​២​នៅ​ចំណុច​នៅ​បន្ទប់​ជួល​ភូមិ​ ចាំ​យាម​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ ខេត្តកោះកុង​ ។​

​បច្ចុប្បន្ន​ កម្លាំង​ជុំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​និ​តិ​ជន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង