ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថាន​ទូត​អូស្ត្រាលី បន្តកិច្ចសហការជាមួយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ គាំទ្រចំពោះការរៀបចំ សេចក្ដីព្រាងច្បាប់​ បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ

228

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃសិទ្ធិមនុស្សមួយចំនួន។

កិច្ចជំនួបក៏បានលើកឡើង អំពីសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត គណៈកម្មាធិការជាតិសិទ្ធិមនុស្ស ដែលបច្ចុប្បន្ន គ.ស.ម.ក. បានរៀបចំនូវសេចក្តីព្រាងច្បាប់ដំបូង និងបានដាក់ដំណើរការឱ្យសាធារណជនផ្តល់មតិ និងរៀបចំដាក់ឱ្យមានកិច្ចពិភាក្សា ពីគ្រប់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់។ ភាគីស្ថានទូតអូស្ត្រាលី នៅតែបន្តការគាំទ្រក្នុងការបង្កើតច្បាប់នេះ ដោយពិចារណាពិនិត្យលទ្ធភាព សម្របសម្រួល ឱ្យក្រុមការងារវេទិកាអាស៊ីប៉ាស៊ីហ្វិក (APF) បានមកជួបពិភាក្សាដោយផ្ទាល់ ជាមួយ គ.ស.ម.ក. ពាក់ព័ន្ធនឹងការបង្កើតច្បាប់ខាងលើ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងពីបញ្ហានយោបាយ សិទ្ធិ​មនុស្ស​ និងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នាត។
ស្ថាន​ទូត​អូស្ត្រាលីនៅតែបន្តកិច្ចសហការជាមួយគ.ស.ម.ក​ ជាពិសេសការគាំទ្រចំពោះការរៀបចំ សេចក្ដីព្រាងច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង