ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់​ ករណីលួចផ្លាកលេខរថយន្ត

46

ភ្នំពេញ៖នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​ ករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចមុខគ្មានលេខ ផ្លូវជាតិលេខ១ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះឈ្មោះញឹក វី ភេទ ប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១- ឈ្មោះដែក សារិទ្ធ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។
២- ឈ្មោះឯក ជីវ័ន្ត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (មានសារធាតុញៀន)។

មុនពេលកើតហេតុជនរងគ្រោះទុករថយន្តម៉ាក Toyota Hilux Revo ពណ៌ស ផ្លាកលេខ ភ្នំពេញ ២BP-៣៤៣៥ នៅចំណុចកើតហេតុ រួចចូលដេកក្នុងផ្ទះ ស្រាប់តែជនសង្ស័យឈ្មោះដែក សារិទ្ធ លួចផ្លាកលេខទាំងមុខ-ក្រោយគេចខ្លួន។ លុះដល់ម៉ោង១៦:០០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ឈ្មោះដែក សារិទ្ធ នៅភូមិយកបាត្រ សង្កាត់ ក្បាលកោះ ដកហូតបានផ្លាកលេខរថយន្តខាងលើ និងផ្លាកលេខ១គូទៀត (ភ្នំពេញ ២BA-៦៩៧៥)។

បន្ទាប់ពីឃាត់ខ្លួនសង្ស័យឈ្មោះដែក សារិទ្ធ រហូតដល់ម៉ោង១៧:០០នាទី ថ្ងៃដដែល សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះឯក ជីវ័ន្ត ជាអ្នកទិញផ្លាកលេខរថយន្តពីជនសង្ស័យ នៅចំណុចនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ និងដកហូតម៉ូតូ០១ គ្រឿង ម៉ាកHonda Scoopy ពណ៌ស គ្មានផ្លាកលេខ។

បញ្ជាក់កន្លងមកជនសង្សយ័ឈ្មោះ ដែក សារិទ្ធ ធ្លាប់លួចផ្លាកលេខរថយន្ត ចំនួន០៥លើក និងធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន០៣លើក ៖
-លើកទី១ ៖ ក្នុងឆ្នាំ២០១៥ រយៈពេល ០៤ខែ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
-លើកទី២ ៖ ក្នុងឆ្នាំ២០១៧ រយៈពេល ០១ឆ្នាំ ពីបទ ៖ លួច។
-លើកទី៣ ៖ ក្នុងឆ្នាំ២០១៩ រយៈពេល ០២ឆ្នាំ ពីបទ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង