ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី៖ ក្រសួងកិច្ចការនារី បើកយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី

37

 

ភ្នំពេញ៖ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងជាពហុវិស័យ នៅក្នុងការបន្តត្រួត ពិនិត្យលើការអនុវត្តផែនការសកម្ម ភាពជាតិស្តីពីការទប់ស្កាត់អំពីអំពើហិង្សាលើស្រ្តី (NAPVAWIII) រួមទាំងការចែករំលែកបទពិសោធន៍ លើការផ្តល់សេវាជួយជនរងគ្រោះ ដោយអំពើហិង្សាលើស្រ្តី ក្នុងបរិបទកូវីដ-១៩ និងចូលរួមអបអរសាទរបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី ក្រសួងកិច្ចការនារីបាន រៀបចំ កិច្ចប្រជុំលើកទី២៥ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) និងបើកយុទ្ធនា ការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី ដែល ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ រយៈ ពេលមួយថ្ងៃពេញ។

ក្រោមអធិបតីភាពលោកស្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំ នៅប្រទេសកម្ពុជា លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីសមាជិករបស់ក្រុមការងារ (TWGG-GBV) ប្រមាណ១០០-១៣០នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័ន ពាក់ព័ន្ធចំនួន១៧ក្រសួង អង្គការសង្គមស៊ីវិលចំនួន២២ និងអង្គការដៃគូអភិវឌ្ឍន៍ចំនួន០៣។

សូមបញ្ជាក់ថា៖ ការទប់ស្កាត់អំពីអំពើហិង្សាលើស្រ្តី នៅកម្ពុជា មានការវិវត្តន៍ច្រើន បន្ទាប់ពីប្រជាពលរដ្ឋ បានជ្រួតជ្រាបពីផ្លូវច្បាប់ ហើយអាជ្ញាធរ សមត្ថកិច្ច ជាពិសេស ខាងក្រសួងកិច្ចការ នារី បានយកចិត្តទុកដាក់ ការពារដល់ស្ត្រីតាមផ្លូវច្បាប់ សហការជាមួយសមត្ថកិច្ច អាជ្ញាធរ បានល្អ ហើយទាន់ ពេលវេលា៕. សំរិត

អត្ថបទដែលជាប់ទាក់ទង