ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកស្រីចុះចែកអំណោយ ដល់ប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតចំនួន ១០០គ្រួសារ

54

 

ភ្នំពេញ៖នៅព្រឹកថ្ងៃ អង្គារ ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ហែម ដារិទ្ឋិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និងភរិយាលោកស្រី អេង គឹមហ៊ាប, លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ រួមមាន៖ ៣០គ្រួសារ, ចាស់ជរា ៥០គ្រួសារ ជនពិការ ១០គ្រួសារ និងអ្នកផ្ទុកមេរោគអេដស៍ ១០គ្រួសារ ស្ថិតនៅវត្តអរុវត្តី ភូមិសង្កាត់ត្រពាំងក្រសាំង ។

អំណោយខាងលើនេះជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង