ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋស្នើអាជ្ញាធរ ជួយរៀបចំ ការលក់ដូរ តាមដងផ្លូវ បង្កការកកស្ទះចរាចរណ៍ស្ទើររៀងរាល់

380

 

ភ្នំពេញ ៖ បើយោងតាមសេចក្ដីរាយការណ៍នានា ពីមហាជនទូទៅ និងចុះមើលដោយផ្ទាល់ កាលពីព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១នេះ គឺស្ទើរគ្រប់ផ្លូវ និង ចិញ្ចើមផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ពិសេសនៅសង្កាត់ច្បារអំពៅទី១ និង សង្កាត់ច្បារអំពៅទី២នោះ គឺចិញ្ចើមផ្លូវក្លាយជាទីផ្សារ ដោយធ្វើជាតូប ឬស្តង់លក់ដូរទំនិញនិងហាងលក់ដូរគុយទាវ .ហ្វឺ .បាយស្រូប .យ៉ាងអាណាធិប្បតេយ្យ ហើយពេលអ្នកមកហូបអាហារ និងកាហ្វេនោះ គឺពួកគាត់ឈប់ចតឡាន និងម៉ូតូពាសវាលពាសកាលពេញផ្លូវ ដោយបង្កការកកស្ទះចរាចរណ៍ស្ទើររៀងរាល់ ថ្ងៃពិសេសនៅពេលព្រឹកព្រលឹម ដែលចរាចរណ៍មមាញឹកនោះ ។

ផ្លូវបេតុងកាត់មុខសាលាសង្កាត់ច្បារអំពៅទី១ កែងផ្លូវលេខ៣៦៩ ប្រជាពលរដ្ឋដាក់តាំងធុងលក់នំប៉ាវ នៅលើគម្របលូកែងផ្លូវ៣៦៩ និងនៅជិតប៉ុស្ដិ៍ផ្លូវបេតុង ក្លាយជាចំណត់ឡានដាក់ទំនិញ ពោលគឺស្ទើរគ្រប់ផ្លូវនិងចិញ្ចើមផ្លូវក្លាយជាចំណតឡាន .ម៉ូតូ និងហាងគុយទាវ កាហ្វេ ហ្វឺអស់ទៅហើយ។ ដូចនេះសូមអាជ្ញាធរចុះពិនិត្យមើបញ្ហាខាងលើនេះផង។

ចំពោះការបណ្ដែតបណ្ដោយ អោយលក់ដូរបែបអាណាធិបតេយ្យ ពាសវាលពាសកាលតាមដងផ្លូវ ចិញ្ចើមផ្លូវដូចនេះ វាធ្វើអោយបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង