ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីគុយបា ប្តឹងខ្មោចស្តេចបាល់ទាត់ «ម៉ារ៉ាដូណា» ថារំលោភនាង កាលពីអាយុ១៦

118

គុយបា ៖ នារីគុយបាឈ្មោះMavys Alvarez បច្ចុប្បន្នអាយុ៣៧ឆ្នាំ ដែលបានទៅដល់ប្រទេសអាហ្សង់ទីនកាលពីថ្មីៗនេះបានផ្តល់ចម្លើយដល់តុលការអាហ្សង់ទីនកាលពីថ្ងៃចន្ទថា ស្តេចបាល់ទាត់ម៉ារាដូណា បានចាប់រំលោភ នាងកាលពី២០ឆ្នាំមុន គឹកាលនោះគាត់អាយុ៤០ឆ្នាំ នាងទើបអាយុបាន១៦ឆ្នាំប៉ុណ្ណោះ។

«គាត់ប្លន់ព្រហ្មចារីខ្ញុំ»
នាងបានប្រាប់តុលការថា កីឡាករម៉ារ៉ាដូណា ដែលកាលនោះទៅព្យបាលជំងឹញៀនថ្នាំ ហើយជាមិត្តរបស់លោកប្រធានាធិបតីហ្វីដែល កាស្រ្តូផង បានបង្ខំនិងរំលោភនាង លើសពីមួយដង…។

នាងបានបញ្ជាក់ប្រាប់កាសែតដែរថា«នាង ឡើងមកប្តឹងខ្មោចម៉ារ៉ាដូណា និងប្រតិភូគាត់ដែលមានទំនាក់ទំនងក្នុងរឿងនេះ គឹដើម្បីចង់ជួយដល់ស្រ្តីគ្រប់រូបតីនិងជនរងគ្រោះទាំងអស់ អោយរួចចាកពីអំពើ«ឧក្រិដ្ឋកម្មជួញដូរភេទ» តាមទេនាងអាចធ្វើបាន…។

អត្ថបទដែលជាប់ទាក់ទង