ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ច្រានចោលព័ត៌មានដែលបានផ្សាយថា ប្រធានមន្ទីររៀបចំដែនដីខេត្ត លួចចេញប្លង់រឹងឱ្យឪពុកមាខ្លួន ចំនួន៧បណ្ណគ្របលើដីព្រៃ កោងកាងនៅស្រុកព្រៃនប់

70

ព្រះសីហនុ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានដែលបានផ្សាយថា «ប្រធានមន្ទីរ រៀបចំដែនដីខេត្តព្រះសីហនុ លួចចេញប្លង់រឹងឱ្យឪពុកមាខ្លួន ចំនួន៧បណ្ណគ្របលើដីព្រៃកោងកាងនៅស្រុកព្រៃនប់»។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែល ទទួលបាននៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានស្នើឱ្យសារព័ត៌មាន និងអ្នកដែលបានចែកចាយព័ត៌មានបន្តមួយចំនួនទៀត ត្រូវធ្វើការកែតម្រូវព័ត៌មានខាងលើនេះជាបន្ទាន់ និងផ្សព្វផ្សាយនូវកំហុសឆ្គងរបស់ខ្លួននៃការចែករំលែកព័ត៌មានមិនពិត ដោយស្មារតីទទួលខុសត្រូវ បើពុំនោះទេមន្ទីរនឹងចាត់វិធានការ តាមនីតិវិធីច្បាប់ជាធរមាន៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ៖

អត្ថបទដែលជាប់ទាក់ទង