ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ចាស់ជរាក្រីក្រចំនួន៤គ្រួសារ នៅខណ្ឌបឹងកេងកង បានទទួល អំណោយពី កាកបាទក្រហមកម្ពុជា..!

45

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងដែលអមដំណើដោយ លោកចៅសង្កាត់ ,ព្រមទាំងអស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានទៅផ្ដល់ជូន ដល់ប្រជាជនក្រីក្រចាស់ជរា និង ងាយរងគ្រោះចំនួន៤គ្រួសារ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ និង សង្កាត់អូឡាំពិកខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញតាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

នាឱកាសនេះដែរ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយបាននាំមកនូវ ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះ ទាំងអស់ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយគូសបញ្ជាក់ថាជានិច្ចកាល កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ច ទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែង ដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។
សូមជម្រាបជូនផងដែរថាអំណោយមនុស្សធម៌ដែលបាន ចែកជូនប្រជាជនក្រីក្រទាំង៤គ្រួសារនាពេលនេះគឺក្នុង ១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម ស្មើ១បាវមី១កេស ទឹកសុីអុីវ១យួរ,ត្រីខកំប៉ុង១យួរ .ស្ករ .តែ .ទឹកដោះគោខាប់ .ម៉ាស .ទឹកជែល .និង ថវិកា៤មុីនរៀលផងដែរ។

ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងយ៉ាងក្បោះក្បាយ ក្នុងន័យគិតគូអំពីសុខទុក្ខចំពោះ បងប្អូនប្រជាជនទូទៅក្នុងមូលដ្ឋាននិងបងប្អូនអាជីវករ តាមទីផ្សារនានានៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ព្រមទាំងអតិថិជននៃផ្សារនិមួយៗសូម អោយបងប្អូនបន្តចូលរួមអនុវត្តន៍ចំពោះ វិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង