ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ជាស្នងការដ្ឋាននគរបាលខេត្តតាកែវ

500

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ។

ប្រការ១: ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អត្តលេខ ៦៨២៩៧ ពីស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។

ប្រការ២: អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានអង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អត្ថបទដែលជាប់ទាក់ទង