ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​នគរបាល​រាជធានី​ភ្នំពេញ​ ៖ ករណី​ម្ចាស់ផ្ទះ​ចាក់សោរ​ទ្វារ​ ដោយមិនបានដឹងថា មាន​បុគ្គលិក​អនាម័យ​ចំនួន ​០២ ​នាក់នៅខាងក្នុង

53

 

ភ្នំពេញ ៖ ​ជាក់ស្តែង​មិនមែន​ជា​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​នោះ​ទេ​ គឺជា​ករណី​ជម្លោះ​រវាង​ភាគី​ម្ចាស់ផ្ទះ​ ខឹង​នឹង​អ្នក​ជួល​ដោយ​មិន​បាន​បង់ថ្លៃ​ជួល​តាម​កិច្ចសន្យា​ ម្ចាស់ផ្ទះ​បាន​មក​ចាក់​ចោរ​ពី​ខាងក្រៅ​ ដោយ​ពុំ​បានដឹង​ថា​មាន​អ្នក​អនាម័យ​២​នាក់​នៅ​ខាងក្នុង​នោះ​ទេ​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ ម្ចាស់ផ្ទះ​ក៏​បាន​មក​ចាក់​បើក​សោរ​ឱ្យ​គាត់​ចេញ​វិញ​ហើយ​ ។​

នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​និង​៣០​នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ បាន​ចុះ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ករណី​ចាក់សោរ​ទ្វារផ្ទះ​ជាប់​បុគ្គលិក​អនាម័យ​ ចំនួន​០២​នាក់​ ដោយសារ​ម្ចាស់ផ្ទះ​បាន​យក​សោរ​ចាក់​ទ្វារ​ពី​ក្រៅ​នៅ​ចំណុច​ក្រុមហ៊ុន​ជេ​ស៊ី​ អ៊ែ​រឡាញ​ផ្ទះ​ លេខ​២៤៧EO​ ផ្លូវ​ម៉ៅ​សេ​ទុង​ក្រុម​ទី​៤២​ ភូមិ​៥​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ដោយ​មូលហេតុ​ខឹង​ និង​ក្រុមហ៊ុន​ពុំ​បាន​បង់ប្រាក់​ឈ្នួល​ជួល​ផ្ទះ​ឲ្យ​ គោលបំណង​មិន​ឲ្យ​ក្រុមហ៊ុន​យក​អីវ៉ាន់​ចេញ​ ដោយ​ពុំ​ដឹង​ថា​មាន​បុគ្គលិក​នៅ​ក្នុងផ្ទះ​នោះ​ទេ​ ។​

​ម្ចាស់ផ្ទះ​ឈ្មោះ​ សុខ​ ហួត​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​ ៦​ ផ្លូវ​លេខ​៣២៨​ ភូមិ​៣​ សង្កាត់​ទួល​ស្វាយព្រៃ​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ។​ បុគ្គលិក​អនាម័យ​ចំនួន​០២​នាក់​ ៖​ ១-​ ឈ្មោះ​ នួន​ មុំ​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ អនាម័យ​ ស្នាក់​នៅផ្ទះ​ជួល​បន្ទប់​លេខ​២៨​ ផ្លូវ​លេខ​ជាតិ​៥​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។​ ២-​ ឈ្មោះ​ លឹ​ម​ សុធា​ ភេទ​ស្រី​ អាយុ​៣៩​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ អនាម័យ​ ស្នាក់​នៅផ្ទះ​ជួល​បន្ទប់​លេខ​២៨​ ផ្លូវ​លេខ​ជាតិ​៥​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ៕

អត្ថបទដែលជាប់ទាក់ទង