ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត២គ្រឿងបុកគ្នា ហើយរេចង្គូតទៅ ប៉ះគោយន្តកន្ត្រៃ ដែលចតស្ងៀម បណ្ដាលអោយខូចខាត់យ៉ាងដំណំ

48

ត្បូងឃ្មុំ ៖ រថយន្ត២គ្រឿងបុកគ្នា រេចង្កូតទៅប៉ះជាមួយគោយន្តកន្ត្រៃ ដែលចតស្ងៀម នៅចំណុចផ្លូវបែកជា៤ នៅក្បែរសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង 3:30នាទី រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមលោកវរសេនីយ៍ទោ គង់ សីហុង អធិការរងរផែនការងារសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីរថយន្តម៉ាកតូយូតាតាកូម៉ាពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2BK-9467 បើកបរ​ដោយ​ឈ្មោះ សាម ភិន ភេទ​ប្រុស អាយុ៤៣ឆ្នាំ​ ជនជាតិ​ខ្មែរ រស់​នៅភូមិសូរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង (គ្មានរបួស) បានបើកបរក្នុងល្បឿនលឿនពីជើងទៅត្បូង ទៅប៉ះជាមួយរថយន្តម៉ាកHyundai ២តោនកន្លះ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-6787 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ រ៉សេត រំលី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិរកាលើ ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម (របួសស្រាល) បណ្ដាលអោយរថយន្តHyundai រេរចង្កូតទៅបុកគោយន្តកន្ត្រៃ (ចតស្ងៀម) ដែលម្ចាស់ឈ្មោះ តាត គាង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ : បណ្ដាលមកពីប្រើប្រាស់ល្បឿនលឿន គ្មានការប្រុងប្រយ័ត្ន និងមិនមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងអនុវត្តន៍ទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង