ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនបុរសម្នាក់ ទៅតុលាការ ដែលបើកបរក្នុងស្ថានភាពស្រវឹង បង្កឱ្យបុរសម្នាក់រងរបួសធ្ងន់ និងបង្កការខូចខាតរថយន្តជាច្រើនគ្រឿង

53

 

ភ្នំពេញ ៖ បុរសម្នាក់ដែលបើកបរក្នុងស្ថានភាពស្រវឹង បង្កឱ្យបុរសម្នាក់រងរបួសធ្ងន់ និងបង្កការខូចខាតរថយន្តជាច្រើនគ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២៣:០០នាទី ត្រង់ចំណុចផ្លូវ១៦៣ កែងផ្លូវ៣៨៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

ករណីគ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តម៉ាក Camry ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2V-7374 និងម៉ូតូម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1BQ-9563 ហើយរថយន្ត បានបន្តទៅបុករថយន្ត03គ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវ ទី1-រថយន្តម៉ាក Lexus RX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BN-9868 ទី2- រថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ផ្លាលេខ ភ្នំពេញ2BM-7272 ទី3-រថយន្តម៉ាក BMW ពណ៌ស ពាក់ផ្លាកលេខ កម្ពុជាMM-2828 ។

ដំណើររឿង រថយន្ត Camry បានធ្វើដំណើរលើផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានបើកចូលចំណែកផ្លូវនៃយានម្ខាងទៀត បុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda C125 ដែលបើក បញ្ច្រាសទិសគ្នា ហើយរថយន្តCamry បានបន្តទៅបុករថយន្ត03គ្រឿង ដែលចតនៅ ចិញ្ចើមផ្លូវ ម៉ាកLexus RX200T ,ម៉ាកLexus 570, ម៉ាកBMW ដែលបណ្ដាលឱ្យមនុស្សរបួសធ្ងន់ ០១នាក់ រថយន្តខូចស្រាល០២គ្រឿង រថយន្ត និងម៉ូតូខូចធ្ងន់០៣ គ្រឿង ។

មូលហេតុគ្រោះថ្នាក់គឺ: អ្នកបើកបររថយន្ត Camry បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងបើកបរក្នុងស្ថានភាពស្រវឹង ។

ភាគីពាក់ព័ន្ធក្នុងករណី គ្រោះថ្នាក់ចរាចរណ៍៖
•ភាគីរថយន្តម៉ាក Camry បើកបរដោយឈ្មោះ កែ សុវណ្ណាប្ញទ្ធិ ភេទប្រុស អាយុ 30ឆ្នាំ មុខរបរលក់បាស មានទីលំនៅផ្ទះលេខ439 ផ្លូវលំ ភូមិយកបាត្រ1 សង្កាត់ក្បាលកោះ ខណ្ឌច្បារឣំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន ធ្វើតេស្តកូវីត អវិជ្ជមាន និងមានជាតិអាល់កុល1.00mg/L)។

ភាគីម៉ូតូម៉ាក Honda C125 បើកបរដោយឈ្មោះ សូត្រ រដ្ឋវិជ្ជា ភេទប្រុស អាយុ 20ឆ្នាំ មាន ទីលំនៅផ្ទះលេខ283 ផ្លូវលំ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ (របួសធ្ងន់) ។

សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង