ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ នាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋ២៥គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី២

48

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ នៅវិហារអុិស្លាមគីទ្បូម៉ែត្រលេខ៨ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវនិងជាប្រធានក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវបានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ១២គ្រួសារ ចាស់ជរា ១០គ្រួសារ ជនពិការ ៣គ្រួសារ សរុបចំនួន ២៥គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី២ ។

នាឱកាសនោះ លោកប្រធានក្រុមការងារអនុសាខា បានលេីកឡេីងពីសកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការយកចិត្តទុកដាក់គិតគូរជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វេសប្រហែសបន្តប្រុងប្រយត្ន័ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

អំណោយមនុស្សធម៌ដែលលោកអភិបាលខណ្ឌផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ ឃីត១កញ្ចប់ ម៉ាស១ដុំ និងថវិកាចំនួន២មុឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង