ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា.ថៃ គ្រោងបើកច្រកអន្តរជាតិ និងច្រកតំបន់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រឈមខេត្តស្រះកែវ

358

 

បន្ទាយមានជ័យ៖ប្រតិភូកម្ពុជា.ថៃខេត្តជាប់ជាយដែនបានជួបប្រជុំពិភាក្សាពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងកម្ពុជា និងខេត្តស្រៈកែវប្រទេសថៃនៅរសៀលថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ស្នាក់ការអន្តរជាតិក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ។

ប្រតិភូកម្ពុជា មានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងភាគីថៃ លោក បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រៈកែវ និងមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធបានចូលរួមជាច្រើនរូបទៀត។

កិច្ចប្រជុំពិភ្សារវាងកម្ពុជា.ថៃខេត្តជាប់ជាយដែននេះ ដើម្បីសំបើកច្រកអន្តរជាតិនិងច្រកតំបន់ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ឈមខេត្តស្រះកែវប្រទេសថៃ។

ពិភាក្សាបើកច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ច្រកអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ាឡៃ និងបឹងត្រកួន និងខេត្តបាត់ដំបង ច្រកអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រៈកែវ។

ភាគីកម្ពុជាស្នើសំអោយចេញចូល១ថ្ងៃ ៣.០០០នាក់ចេញចូលម៉ោង៦ព្រឹកដល់ម៉ោង១០យប់ អ្នកអូសរទេះ១ថ្ងៃអនុញ្ញាតិ៣០០ជើង ក្នុង១រទេសអនុញ្ញាត៦នាក់ តែត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ពលករដែលមានបោដឺផាស់ រឺប័ណ្ណឆ្លងព្រំដែនត្រូវអនុញ្ញាតិ រយៈពេល៣ខែចំនួន៩០ថ្ងៃដែលធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។

ក្នុងប្រជុំពិភាក្សាភាគីថៃ បានទទួលយកសំណើ អភិបាលខេត្តជាប់ជាយដែនស្រះកែវប្រទេសថៃ និងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងដើម្បីស្នើសំទៅ រាជរដ្ឋាភិបាលថៃដើម្បីសម្រេច និងជម្រាបពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង