ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តគេចពន្ធ៖ ក្រោយឱសានវាទ៣០មិថុនា ឆ្នាំ២០២២ អាឆ្វេងចាប់បាននៅ អោយបង់ពន្ធតែពិន័យធ្ងន់ អាស្តាំចាប់បានដឹងតែកំទេច!!

80

 

ភ្នំពេញ៖លោកបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានថ្លែងបញ្ជាក់អោយដឹងថានៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២១ថារថយន្តគេចពន្ធទាំងអស់ ក្រោយឧសានវាទថ្ងៃ៣០មិថុនាឆ្នាំ២០២១តទៅ អគ្គនាយកដ្ឋានគយនឹងបន្តបង្រ្កាបយ៉ាងតឹងតែងបំផុត ក្នុងនោះចំពោះរថយន្តចង្កូតឆ្វេង បើចាប់បានគឺ នៅអោយបង់ពន្ធគយនិងអាករធម្មតាតែត្រូវពិន័យធ្ងន់បំផុត តែចំពោះប្រភេទស្តាំវិញគឺចាប់បានដឹងតែតម្រូវអោយរុះរើចេញជាគ្រឿងបន្លាស់ឬ កំទេចចោលទាំងស្រុងតែម្តង។

នៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១នេះអគ្គនាយកនៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជាបានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ក្រោមអធិបតីភាពលោកបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអ្នកចូលរួមប្រមាណ៦០នាក់ តាមរយៈប្រព័ន្ធវីដេអូហ្សូម។

ថ្លែងទៅកាន់អ្នកចូលរួម លោកបណ្ឌិតគុណ ញឹម បានបញ្ជាក់ថា «គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីអគ្គនាយដ្ឋានគយនិងរដ្ឋាករ បានជូនដំណឹងឲ្យរថយន្តគ្មានពន្ធចូលមកបង់ពន្ធនិងអាករ គិតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២១ គឺមានម្ចាស់រថយន្តចង្កួតឆ្វេងនិងស្តាំមានរថយន្តទាំងចង្កូតឆ្វេង និងស្តាំ ចំនួន១,៦៤០គ្រឿង(ក្នុងចំណោមចំនួនប៉ាន់ស្មាន10,000គ្រឿង)បានចូលមកបង់ពន្ធ និងអាករនាំចូល និងតម្កល់ប្រាក់កក់ ស្មើនឹងទឹកប្រាក់១៧,៣លានដុល្លារ។

ឆ្លើយតបនឹងសំនួរអ្នកាសែតរស្មីកម្ពុជាថាតើក្រោយឧសានវាទថ្ងៃទី៣០មិថុនាឆ្នាំ២០២២ តើអគ្គនាយកគយនិងរដ្ឋាករនឹងចាត់វិធានការក្តៅចំពោះមុខ រថយន្តដែលរកឃើញថានាំចូលគេចពន្ធមកថ្មីៗ យ៉ាងណាដែរ? លោក រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គុណ ញឺម បញ្ជាក់ថាច្បាស់ថា«ក្រោយឧសានវាទ អគ្គនាយកដ្ឋានគយនិងរដ្ឋាករនឹងចាត់វិធានការបង្រ្កាបខ្លាំងក្លានិងម៉ឹងម៉ាត់បំផុត»។

លោកមានប្រសាសន៍ថា«ក្នុងនោះចំពោះរថយន្តចង្កូតឆ្វេង បើចាប់បានគឺ នៅអោយបង់ពន្ធគយនិងអាករធម្មតាតែត្រូវពិន័យក្នុងអត្រាធ្ងន់បំផុត ។ចំពោះប្រភេទស្តាំវិញគឺចាប់បានដឹងតែតម្រូវអោយរុះរើចេញជាគ្រឿងបន្លាស់យកទៅប្រើប្រាស់ចុះឬកំទេចចោលទាំងស្រុងតែម្តង។

អត្ថបទដែលជាប់ទាក់ទង