ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកនួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញចុះពិនិត្យខ្សែរត់និងធ្វើដំណើរតាមរថយន្តក្រុង

115

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោកមីកាមិ ម៉ាសាហីរ៉ូ និងលោកនួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០វិច្ឆិកានេះ បានចុះទៅទស្សនកិច្ចនៅ ស្ថានីយ៏ចំណតរថយន្តក្រុង និងធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងCity Busរាជធានីភ្នំពេញក្នុងគោលបំណងលើក កំពស់ការជិះរថយន្តក្រុងតាមរយៈ ការផ្សព្វផ្សាយវីដេអូខ្លីPR ដែលបង្កើតឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។

  ដោយសារជំងឺរាតត្បាតCovid.19 ការចុះទស្សនកិច្ចនៅស្ថានីយ៏ចំណតរថយន្តក្រុងនៅរាជធានីភ្នំពេញ និងការធ្វើដំណើរតាមរថយន្តក្រុងពីចំណតវិទ្យាល័យព្រះស៊ីសុវត្ថិ ដល់ចំណតរងចាំរថយន្តក្រុងមុខវត្តថាន់ លោកឯកអគ្គរាជទូត  ជប៉ុន និងលោកនួនផា រត្ន័ មិនបានរៀបចំកម្មវិធីណាមួយឬថ្លែងសន្ទរកថាអ្វីនោះទេ។ចំពោះអ្នកដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចតាមរថយន្តក្រុងនេះចំពោះអ្នកមកពីស្ថានទូតជប៉ុន សាលារាជធានីភ្នំពេញ និងរដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុង ត្រូវបានកំណត់ដើម្បីជៀសវាងហានីភ័យនៃការឆ្លងជំងឺកូវីដ.១៩។

  នាឧិកាសនោះក៏មានការធ្វើបទបង្ហាញស្តីពីអត្ថប្រយោជន៏នៃការប្រើប្រាស់ម៉ូតូអគ្គីសនីe.bikeភ្ជាប់ជាមួយសេវារថយន្តក្រុងផងដែរ។សេវាដឹកជញ្ជូនសាធារ ណៈរថយន្តក្រុងCity Busនៅរាជធានីភ្នំពេញភ្នំពេញ បានចាប់ដំណើរការឡើងវិញហើយក្រោយពីផ្អាកសកម្មភាពមួយរយៈដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ពេលនេះសេវាដឹកជញ្ជូនសាធារណះរថយន្តក្រុងបានបើកដំណើរ ការឡើងវិញក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសលើគ្រប់វិស័យជា បន្តបន្ទាប់ដោយត្រូវប្រកាន់ខ្ជាប់វិធានការរបស់ក្រសួងសុខាភិបាលបើទោះបីជា ជំងឺនេះបានថយចុះករណីឆ្លងថ្មីនៅរាជធានីភ្នំពេញ តែនៅមិនទាន់អស់នៅឡើយព្រមទាំងមានការបំប្លែងមេរោគថ្មីមកបន្ថែមទៀត។ចំពោះការជ្រើសរើសយកសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង បងប្អូនប្រជាពលរដ្ឋពិតជាទទួលបានអត្ថប្រយោជន៏ច្រើនទាំងសុវត្ថិភាពផាសុខភាព កាត់បន្ថយការកកស្ទះចរាចរណ៏ និងកាត់បន្ថយផ្សែងពុលលើកកំពស់បរិស្ថានក្នុងទីក្រុង និងមានតំលៃ ថោកសំរាប់ការធ្វើជាទូទៅទៀតផង៕

 

អត្ថបទដែលជាប់ទាក់ទង