ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យខ្សែរត់ និងធ្វើដំណើរតាមរថយន្តក្រុង

54

 

ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯ.ឧមីកាមិ ម៉ាសាហីរ៉ូ និងឯ.ឧនួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០វិច្ឆិកានេះ បានចុះទៅទស្សនកិច្ចនៅ ស្ថានីយ៏ចំណតរថយន្តក្រុង និងធ្វើដំណើរតាមរថយន្តក្រុងរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងCity Busរាជធានីភ្នំពេញ ក្នុងគោលបំណងលើក កំពស់ការជិះរថយន្តក្រុង តាមរយះការផ្សព្វផ្សាយវីដេអូខ្លីPR ដែលបង្កើតឡើង ដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ដោយសារជំងឺរាតត្បាតCovid.19 ការចុះទស្សនកិច្ចនៅស្ថានីយ៏ចំណតរថយន្តក្រុងនៅរាជធានីភ្នំពេញ និងការធ្វើដំណើរតាមរថយន្តក្រុងពីចំណតវិទ្យាល័យព្រះស៊ីសុវត្ថិ ដល់ចំណតរងចាំរថយន្តក្រុង មុខវត្តថាន់ ឯ.ឧឯកអគ្គរាជទូតជប៉ុន និងឯ.ឧនួនផា រត្ន័ មិនបានរៀបចំកម្មវិធីណាមួយ ឬថ្លែងសន្ទរកថាអ្វីនោះ ទេ។

ចំពោះអ្នកដែលបានចូលរួមក្នុងដំណើរទស្សនកិច្ច តាមរថយន្តក្រុងនេះ អ្នកមកពីស្ថានទូតជប៉ុន សាលារាជធានីភ្នំពេញ និងរដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុង ត្រូវបានកំណត់ដើម្បីជៀសវាង ហានីភ័យនៃការឆ្លងជំងឺកូវីដ.១៩។

នាឧិកាសនោះក៏មានការធ្វើបទបង្ហាញ ស្តីពីអត្ថប្រយោជន៏នៃការប្រើប្រាស់ម៉ូតូអគ្គីសនី e.bike ភ្ជាប់ជាមួយសេវារថយន្តក្រុងផងដែរ។ សេវាដឹកជញ្ជូនសាធារ ណៈរថយន្តក្រុងCity Busនៅរាជធានីភ្នំពេញភ្នំពេញ បានចាប់ដំណើរការឡើងវិញ ហើយក្រោយពីផ្អាកសកម្មភាពមួយរយះ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ.១៩។ ពេលនេះសេវាដឹកជញ្ជូន សាធារណះរថយន្តក្រុងបានបើកដំណើរ ការឡើងវិញក្រោយពីរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសលើគ្រប់វិស័យជា បន្តបន្ទាប់ដោយត្រូវប្រកាន់ខ្ជាប់វិធានការ របស់ក្រសួងសុខាភិបាលបើទោះបីជា ជំងឺនេះបានថយចុះករណីឆ្លងថ្មីនៅរាជធានីភ្នំពេញ តែនៅមិនទាន់អស់នៅឡើយព្រមទាំង មានការបំប្លែងមេរោគថ្មីមកបន្ថែមទៀត។

ចំពោះការជ្រើសរើសយកសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង បងប្អូនប្រជាពលរដ្ឋពិតជាទទួល បានអត្ថប្រយោជន៏ច្រើនទាំងសុវត្ថិភាព ផាសុខភាព កាត់បន្ថយការកកស្ទះចរាចរណ៏ និងកាត់បន្ថយផ្សែងពុលលើក កំពស់បរិស្ថានក្នុងទីក្រុង និងមានតំលៃ ថោកសំរាប់ការធ្វើជាទូទៅទៀតផង៕

អត្ថបទដែលជាប់ទាក់ទង