ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ហាញឈ្មោះក្រុមអ្នកដែល កំពុងកាន់កាប់ដី ព្រៃលិចទឹកក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សុទ្ធតែជាមន្រ្តីរាជការ

154

កំពង់ឆ្នាំង ៖ក្រោយពីមានបញ្ជា ដ៏ដាច់ណាត់ របស់សម្ដេចតេជោសែន ៖ ស្នាក់ការប្រឆាំងចារកម្មខេត្តកំពង់ឆ្នាំង ចុះស្រាវជ្រាវនឹងប្រមូល ព័ត៏មាន លើឈ្មោះអ្នកដែលកំពុងកាន់កាប់ដី ព្រៃលិចទឹកក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លទ្ធផលទទួលបានបឋម៖ ១/ ឈ្មោះ គង់ ស៊ីម ទីលំនៅភូមិទំនប់ ឃុំតាងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានកាន់កាប់លើផ្ទៃដីចំនួន២០០ហិកតា។ ២/ ឈ្មោះ ស៊ុន ប៉ូលីន មានទីលំនៅផ្ទះលេខ៦១០ផ្លូវលេខ៦Aភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វា ភ្នំពេញបានកាន់កាប់ផ្ទៃដីចំនួន២៦០ហិកតា។
៣/ ឈ្មោះ លោកស្រី ប៉ូ ចំរ៉ុងមានទីលំខេត្តកំពង់ចាម បានកាន់កាប់ផ្ទៃដីចំនួន៣០ហិកតា។
៤/ ឈ្មោះ ហៀ ហ៊ីន (ក្រុមហ៊ុន ខូវ ប៊ុនឆាយ)
បានកាន់កាប់លើផ្ទៃដីចំនួន១៧០ហិកតា។
៥/ ឈ្មោះ ឡុង សុខេង ជាប្រជាពលរដ្ខមានទីលំនៅផ្ទះលេខ ៩៩ ផ្លូវលេខ៣៧១សង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ ភ្នំពេញបានកាន់កាប់ផ្ទៃដីចំនួន៤០០ហិកតា។
៦/ លោក សៅ ស៊ុយ ប្រធានការិយាល័យស្ដីទីអន្ដរវិស័យស្រុកកំពង់លែងកាន់កាប់៣០ហិកតា។
៧/ លោក ស៊ន បូរិន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់លែងកាន់កាប់ទំហ៊ំ២៥ហិកតា។ ៨/ លោក ស្រី ស៊ីថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងកាន់កាប់ដីទំហ៊ំ២៥ហិកតា។
៩/ លោក ស៊ុំ សុជាតិ កំពុងកាន់កាប់ទំហំចំនួន៤៥០ហិកតា។ ១០/ លោក យឹម សារ៉ាក់ មេបញ្ជាការផ្នែកសឹករងស្រុកកំពង់លែងបានកាន់កាប់ដីទំហំ ១៥០ហិកតា។ ១១/លោកស្រី ងួន គឹមយួនជាប្រជាពលរដ្ឋទីលំនៅក្នុងខេត្តកំពង់ឆ្នាំងបានកាន់កាប់ទំហ៊ំចំនួន៥៧៥ហិកតា។ ១២/ នូ ដេត ជាប្រជាពលរដ្ឋមានទីលំនៅ ខេត្តកំពង់ធំបានកាន់កាប់ទំហំ៨៩ហិកតា។ ១៣/ លោក កែវ ណារុន ទីលំនៅ ខេត្តកំពង់ឆ្នាំងបានកាន់កាប់ទំហំ៤៣ហិកតា។ អាស័យ្រដូចបានគោរពជំរាបជូនខាងលើសូម លោក ប្រធានមេត្តាជ្រាបជារបាយការណ៏ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង