ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌកំបូលប្រជុំផ្ដោត លើការងារពង្រឹងការអនុវត្តគោលនយោ បាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

54

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល ប្រចាំខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល។

សមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ លោកចៅសង្កាត់ និងស្មៀនទាំង៧សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ លោក-លោកស្រី តំណាងក្រុមហ៊ុន Mizuda។

កិច្ចប្រជុំនេះផ្ដោតលើការងារសំខាន់ៗចំនួន៤ទី១.ការងារពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទី២.ការងារត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ទី៣.ការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩និងទី៤.បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង