ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់កូនបែកថ្នាំម្នាក់ យកដំបងដែកបំពង់ទីប វាយឪពុកបង្កេីត​ផុងលលាដ៍ក្បាលស្លាប់

320

ភ្នំពេញ៖ នៅថ្ងៃទី​ ០១​ ខែ​ ធ្នូ​ ឆ្នាំ២០២១​ វេលាម៉ោង​ ២១​ និង​ ០០​ នាទី​ ​ មានករណីឃាតកម្ម​ កេីតឡេីងនៅភូមិត្រពាំងក្រឡាញ់​ ឃុំលំពង់ ស្រុកបាទី​ ខេត្តតាកែវ​ ដែលបង្កឡេីងដោយជនសង្ស័យឈ្មោះ​ និល​ មន​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី​ បានយកដំបងដែកបំពង់ទីបវាយទៅលេីជនរងគ្រោះ​ឈ្មោះ​ និល​ ហ៉ីម​ ភេទប្រុស អាយុ​ ៦៤ឆ្នាំ​ មានទីលំនៅភូមិត្រពាំងក្រឡាញ់​ ឃុំលំពង់ ស្រុកបាទី​ខេត្តតាកែវ​ ត្រូវជាឪពុកបង្កេីត​ ជាច្រើន​ដំបង ចំក្បាលពីក្រោយ​ បណ្តាលអោយបែកផុងលលាដ៍ក្បាលស្លាប់។​

​ មូលហេតុ​ ជនសង្ស័យ​ជាមនុស្សសតិមិនគ្រប់(បែកថ្នាំ)​ និងស្រវឹងស្រា​ ទេីបបង្កអោយមានករណីឃាតកម្មនេះ​ កេីតឡេីង។

ក្រោយកេីតហេតុ​ ជនសង្ស័យ​ បានរត់គេចខ្លួនបាត់​ ។​ លុះដល់ថ្ងៃទី​ ០២​ ខែ​ ធ្នូ​ ឆ្នាំ​២០២១​ នៅវេលាម៉ោង​ ០៧​ និង​ ៣០​ នាទី​ទេីបកម្លាំងយេីងឃាត់ខ្លួនបានជនសង្ស័យ​ និងវត្ថុតាង​ នៅត្រង់ចំណុចព្រៃក្រោយភូមិ​ត្រពាំងក្រឡាញ់ ឃុំលំពង់​ ស្រុកបាទី​ ខេត្តតាកែវ​ មក អធិការដ្ឋាននគរបាលស្រុកបាទី​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង