ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រកាសគាំទ្រ ប្រសាសន៍របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី លើបេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាព នាយករដ្ឋមន្ត្រី បន្តវេន

206

 

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈ កម្មាធិការគណបក្សខេត្តព្រះសីហនុ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង និងដោយមិនងាករចំពោះ ប្រសាសន៍គាំទ្រប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជា លើបេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាព នាយករដ្ឋមន្ត្រីបន្តវេន។

ញ្ញត្តិគាំទ្រ លោក គួច ចំរើន ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈ កម្មាធិការគណបក្សខេត្តព្រះសីហនុ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង និងដោយឥតងាករ ចំពោះប្រសាសន៍ដ៏ថ្លៃថ្លាបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅក្នុង ពិធីសម្ភោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ នៅ ថៃ្ងព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១«គាំទ្រឯក ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងចំណោមបេក្ខភាពដទៃទៀត តាមរយៈការ បោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា » ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានសិក្សារៀនសូត្រជ្រៅជ្រះ ខ្ពង់ខ្ពស់មានសមត្ថភាពទាំងផ្នែករដ្ឋបាល សេដ្ឋកិច្ច ការទូត យោធា សង្គម និងមនុស្សធម៌ មានទេពកោសល្យដឹកនាំ ការងារយុវជន និងរៀមច្បង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានមនសិកាស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ដោយបានតម្កល់ទុកឧត្តមប្រយោជន៍ជាតិជាធំ អាចរក្សាការពារបាននូវសុខសន្តិភាពពេញលេញ បូរណភាពទឹក ដី ឯកភាពជាតិ ស្ថិរភាពនយោបាយ ការប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់ និងអាចដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រើយសន្តិ ភាព ប្រកបដោយភាពសម្បូរសប្បាយ រុងរឿង និងការអភិវឌ្ឍជានិច្ចនិរន្តរ៍តរៀងទៅ ។

ជាថ្មីម្តងទៀត ខ្ញុំបាទ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង និងដោយមិនងាករចំពោះ ប្រសាសន៍គាំទ្រប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជា លើបេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាព នាយករដ្ឋមន្ត្រីបន្តវេន។

 

អត្ថបទដែលជាប់ទាក់ទង