ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យការងារខេត្ត៥ នៅភាគអាគ្នេយ៍ បន្តជួបប្រជុំគ្នាក្នុងសិក្ខាសាលា ដើម្បីពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន-អេដស៍នៅកន្លែងធ្វើការ

86

 

ស្វាយរៀង ៖ នៅថ្ងៃ ទី២ ខែធ្នូ ឆ្នាំ ២០២១ អនុវត្តន៍តាមផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន-អេដស៍ គណ:កម្មាធិការប្រយុទ្ធនឹងអេដស៍-គ្រឿងញៀន បានធ្វើសិក្ខាសាលាស្តីពីការតាមដានវឌ្ឍនភាពនៃការអនុវត្ត ប្រកាសលេខ ០៨៦, ប្រកាសលេខ១៩៤ ,និងសេចក្តីជូនដំណឹងលេខ០០៨ របស់រោងចក្រ-សហគ្រាស និងគ្រឺះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដើម្បីពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន-អេដស៍នៅកន្លែងធ្វើការ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធពីចំងាយ ពីអ្នកពាក់ព័ន្ធក្នុងវិស័យការងារ នៅខេត្តស្វាយរៀង កំពង់ធំ ត្បូងឃ្មុំ បាត់ដំបង និងព្រៃវែង។

លោកជំទាវ ម៉ៅ ធីតា អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានប្រាប់ពីគោលបំណងសិក្ខាសាលាថា ដើម្បីពង្រឹងការចូលរួមឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានឆ្ពោះទៅការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ បំប៉នចំណេះដឹងឆ្លើយតបថ្មីនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ចែករំលែកព័ត៌មានឆ្លើយតបជំងឺអេដស៍ និងគ្រឿងញៀន និងពង្រឹងការចូលរួមរបស់មន្ទីររោងចក្រ សហគ្រាស និងគ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ក្នុងការអប់រំផ្សព្វផ្សាយបញ្ហាសុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត។

ក្នុងសិក្ខាសាលានោះ ឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមា នប្រសាសន៍ ដោយថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ:ពិសេស គណ:កម្មាធិការប្រយុទ្ធនឹងអេដស៍-គ្រឿងញៀន ដែលបានយកចិត្តទុកដាក់ដល់សុខភាពនិយោជក និយោជិត ឱ្យចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន-អេដស៍ នាំសុវត្ថិភាពទាំងកន្លែងធ្វើការ និងសហគមន៍ និងបានជម្រាបជូនពីចំណេះដឹងឆ្លើយតបបញ្ហាគ្រឿងញៀន និងសភាពការណ៍គ្រឿងញៀន ដែលបន្តស្មុគស្មាញ ក្នុងដំណាក់កាលកម្ពុជា រួមជាមួយប្រទេសលើលោក បាននិងកំពុងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានមានប្រសាសន៍ដោយកោតសសើរ ដល់គណ:កម្មាធិការប្រយុទ្ធនឹងជំងឺគ្រឿងញៀន-អេដស៍ ថ្នាក់មន្ទីរខេត្តទាំង៥ ដែលបានខិតខំអនុវត្តផែនការ ការងាររបស់ខ្លួនទទួលបានលទ្ធផលល្អ និងបានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តន៍ការងារតាមផែនការ ព្រោះថា បញ្ហាគ្រឿងញៀន-អេដស៍ហើយប៉ះពាល់ដល់កម្លាំងពលកម្ម ជំរុញសេដ្ឋកិច្ច គ្រួសារ សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុយ ហានសុង បានថ្លែងបន្តដោយសង្កត់ធ្ងន់ណា បញ្ហាគ្រឿងញៀន -អេដស៍ជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវតែបន្តបង្កា រដោះស្រាយ ចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងអនុវត្តន៍ទិសស្លោកបីកុំ មួយរាយការណ៍ ដើម្បីអនាគតយើង កូនចៅយើង៕

អត្ថបទដែលជាប់ទាក់ទង