ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តស៊េរីទំនើបមួយគ្រឿង ត្រូវបានអគ្គីភ័យ ឆាបឆេះខ្ទេច

309

ខេត្តព្រះសីហនុ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក់អាលផាត ALPHARD បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនដឹងមូលហេតុ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើង នៅវេលាម៉ោង៩ នឹង៣០នាទី ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវលើវិថី ២ធ្នូ ត្រង់ចំណុចម្ដុំផ្សារទំនើបព្រីន ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថារថយន្ត១គ្រឿងនេះម៉ាក ALPHARD ផ្លាកលេខ ភ្នំពេញ2BB-7158 ។

សមត្ថកិច្ច បន្ថែមថាមូលហេតុ សង្សយ័បណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្ត ក្នុងនោះក្រៅពីខូចខាតរថយន្ត មិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ។

រថយន្តនេះអាជ្ញាធរបានឲ្យម្ចាស់ ស្ទូចយកចេញ ពីកន្លែងកើតហេតុ ដើម្បីសម្រួសឲ្យអាជ្ញាធរ បោសសំអាត លើដងផ្លូវសាធារណៈវិញ ៕

អត្ថបទដែលជាប់ទាក់ទង