ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រី្ត ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង

31

 

បាត់ដំបង ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នៅល្ងាចថ្ងៃអាទិត្យ ទី ០៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីត្រឡប់ពីចុះពិនិត្យ ទីតាំងផ្ទាល់នៅភូមិសាស្ត្រស្រុកសង្កែ ៕

យោងតាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួងបានបង្ហាញថា ៖ ក្នុងភូមិសាស្ត្រខេត្តបាត់ ដំបង តំបន់៣ មានផ្ទៃដីចំនួន២០៦ ៩៥៣ហិកតា ស្មើនឹង៣១,៩៦% នៃផ្ទៃដីតំបន់ ៣ សរុបមានចំនួន២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២ ២២១ហិកតា និងមានប្រជាពលរដ្ឋ ដែលចូលទន្ទ្រានកាន់កាប់ចំនួន ២ ៥១៤គ្រួសារ ស្ថិតនៅក្នុង ឃុំចំនូន ១៧ ក្នុងស្រុកទាំង៤ ក្នុងនោះមាន ៖
១- ស្រុកសង្កែ ៖
មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៦កន្លែង ស្នើ ១១៤,៥ហត និងមានប្រជាពលរដ្ឋចំនួន ១ ៩៤៤គ្រួសារ។
២- ស្រុកថ្មគោល ៖
មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ហត និងមានប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ។
៣- ស្រុកមោងឫស្សី ៖
មានឃុំចំនួន៩ ក្នុងនោះមានឃុំ ៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ១១កន្លែង ស្នើផ្ទៃដី ២១៤,៧ហត និងមានប្រជាពលរដ្ឋចំនួន ១៩២គ្រួសារ។
៤- ស្រុកឯកភ្នំ ៖
មានឃុំចំនួន៧ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៤កន្លែង ស្នើផ្ទៃដី ៣ ០៥៣,២ហត និងមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ។

កិច្ចប្រជុំ បានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស៊ីជម្រៅទាក់ទងបញ្ហាខាងលើចុងបញ្ចប់កិច្ច ប្រជុំបានសម្រេចដូចខាងក្រោម ៖
១- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការនឹងរៀបចំបោះបង្គោលព្រំដីព្រៃលិចទឹកឲ្យបានគ្រប់ចំនួនសរុប ៦០ ដែលមិនទាន់បោះ ក្នុងចំណោមបង្គោលសរុបទូទាំងខេត្តចំនួន ១១២បង្គោល។
២- ដោយឡែកយន្តការដោះស្រាយបញ្ហាជារួម គឺយកលទ្ធផលទាំង ៧ចំណុច ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីមន្រ្តីជំនាញ និងពិនិត្យពិភាក្សា ជាមួយក្រសួងពាក់ព័ន្ធរួចមក អង្គប្រជុំទាំងមូលបានសម្រេចដាក់ចេញវិធានការ មួយចំនួន ដូចខាងក្រោម៖
១. ជូនរដ្ឋបាលខេត្តបាត់ដំបងចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២. ជូនរដ្ឋបាលខេត្តបាត់ដំបងចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើ អត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយ ត្រូវកសាងអង្គហេតុ និងដាក់បណ្ដឹងអាជ្ញាទៅតុលាការ។
៣. ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។
៤. កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់កម្លាំងចុះល្បាតតាមគោលដៅដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកនិងអនុវត្តវិធានការច្បាប់។
៥. ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែល បានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
៦. ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើ លិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
៧. ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមឫស្សី៕

អត្ថបទដែលជាប់ទាក់ទង