ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ចែកអំណោយដ៏ថ្លៃថ្លា បំផុតរបស់ កាកបាទក្រហមកម្ពុជា ដល់ពលរដ្ឋចំនួន៣០ គ្រួសារ រស់នៅក្នុងសង្កាត់បឹងកក់ទី១

298

 

ភ្នំពេញ៖នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌទួលគោក ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក បានរៀបចំពិធីចែកអំណោយ ដ៏ថ្លៃថ្លាបំផុតរបស់ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៣០ គ្រួសារ រស់នៅក្នុងសង្កាត់បឹងកក់ទី១ ។

អំណោយដែលអភិបាលខណ្ឌទួលគោកផ្តល់ ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ ថ្នាំពេទ្យមួយ១កញ្ចប់ ម៉ាស ១ដុំ ជែលលាងដៃ ១ដប និងថវិកាចំនួន ៣០,០០០ រៀល ៕

អត្ថបទដែលជាប់ទាក់ទង