ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក តែម ម៉ឺន៖វគ្គអាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យម ជាការជួបបំពេញចន្លោះ ខ្វះខាតនៅលើសង្វៀនប្រកួត

349

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហ័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា សិក្ខាកាមជាមន្រ្តីអាជ្ញាកណ្ដាល ចៅក្រមដែលបានរៀន បណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យមត្រូវធ្វើការស្ម័គ្រចិត្ត មានឆន្ទៈដោយកម្លាំងចិត្ត កម្លាំងកាយ បញ្ញាស្មារតីរបស់ខ្លួន ឲ្យល្អប្រសើរដើម្បីត្រៀមធ្វើជាអាជ្ញាកណ្តាល និងក្រមនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកប្រធានបានលើកឡើងក្នុងឳកាសពិធីបើក សិក្ខាសាលាបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យម របស់ខ្លួននៅថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២១ នៅសាលប្រជុំ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ ស្តាតចាស់ដោយមានពីសំណាក់រូប លោកជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហ័ន្ធកីឡាប្រដាល់គុនខ្មែរ លោកសាស្ត្រា ចារ្យ ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាង របស់ក្រសួងអបរំ យុវជន និងកីឡា។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានប្រាប់បណ្ដាញពត៌មានថា វគ្គនេះគឺចំណាយថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ហើយសិក្ខាកាមដែលភាគច្រើន ជាគរុសិស្សមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានោះសុទ្ធតែជាអ្នកមាន ចំណេះដឹងខាងកីឡាខ្ពង់ខ្ពស់ហេតុនេះ ពួកគេងាយនឹងទទួលយកនូវពុទ្ធិថ្មីៗទាំងអស់ ។

សិក្ខាកាមទាំងអស់មិនត្រឹមតែពួកគេ សុទ្ធតែមានអាយុ៣៥ឆ្នាំចុះ ពួកគេមានចំណេះដឹង និង មានកាយសម្បទាល្អគឺសហព័ន្ធមិន យកអ្នកដែលមានកំពស់មិនគ្រប់គ្រាន់នោះទេ ។
លោកបានបន្តថា សិក្ខាកាមដែលជាអាជ្ញាកណ្ដាល ចៅក្រមត្រូវមានឆន្ទៈក្នុងការបំពេញ ការងានៅលើសង្វៀនប្រកួតដាច់ខាន មិនមែនរៀនចប់ហើយប៉ុន្មានខែ ក្រោយមកបែរជាទទួលពិន័យរបស់សហព័ន្ធដោយ ការកាត់ក្តីមិនត្រូវត្រឹមនោះឡើយ ។

សម្រាប់ការបំពេញការងារតាមស្ថានីយ៍ មិនមែនជាការជួលនោះឡើយ គឺជាការធ្វើការស្ម័គ្រចិត្ត មួយទៀតអាជ្ញាកណ្ដាល ចៅក្រមអញ្ជើញឲ្យមករៀន វគ្គអាជ្ញាកណ្ដាល ចៅក្រមមិន មករៀន ហើយចង់ធ្វើអាជ្ញាកណ្ដាល ចៅក្រមមិនអាចទៅរួច ដូច្នេះបើមិនមករៀន មិនអនុញ្ញាតឲ្យធ្វើអាជ្ញាកណ្ដាល ចៅក្រមតាមស្ថានីយ៍ឬឈប់រហូតតែម្តង។

លោក និន ភិរម្យ អគ្គលេខាធិការរងសហព័ន្ធកីឡាគុនខ្មែរបានឲ្យដឹងថា សិក្ខាកាមមានចំនួន២៥រូប ក្នុងនោះកម្រិតមធ្យមមាន ចំនួន២៥រូបដែលមានមួយរូបជានារី ក្រៅពីនោះជាអតីតកីឡាករប្រដាល់ល្បីៗ ។

នេះជាវគ្គបឋមដែលការសិក្សាផ្ដោត សំខាន់ទៅលើបច្ចេកទេស និងក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះ បានទទួលវិញ្ញាបនប័ត្រដែលមានតម្លៃ សម្រាប់ការចូលរួមបំពេញការងារ ក្នុងការប្រកួតប្រដាល់គុនខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង