ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះផ្ទះ អស់ទាំងស្រុងចំនួន ១៧ខ្នង ស្មើនឹង ២៧គ្រួសារ នៅសង្កាត់ច្រាំងចំរេះទី១ តែមិនបណ្តាល អោយមានមនុស្សរងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ

49

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨:១៥នាទី មានករណីអគ្គិភ័យមួយបានកើតឡើង នៅចំណុចជួរមាត់ទន្លេ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្តាលអោយឆេះផ្ទះអស់ ទាំងស្រុងចំនួន ១៧ខ្នង ស្មើនឹង ២៧គ្រួសារ (ផ្ទះអ៉ីស្លាម ១៦គ្រួសារ) និងមិនបណ្តាលអោយ មានមនុស្សរងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ។

ក្នុងហេតុការណ៍ខាងលើនេះលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានចុះមកដឹកនាំ និងបញ្ជាផ្ទាល់ធ្វើអោយអគ្គិភ័យនេះ បានរលត់ទាំងស្រុង នៅវេលាម៉ោង ១០:១៥នាទីនាថ្ងៃដដែល។
ក្នុងប្រតិបិត្តការណ៍ខាងលើបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ២៩គ្រឿង និងអូប័រ ៣គ្រឿង ក្នុងនោះរថយន្ត ២៣គ្រឿង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៤គ្រឿង របស់ក្រុមហ៊ុន OCIC ១គ្រឿងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ និង ១គ្រឿងរបស់ក្រុមហ៊ុម ហ្គេនស្បឺត រីឯអូប័រ ២គ្រឿង របស់ការិយាល័យជើងទឹក និង ១គ្រឿង របស់សង្កាត់ច្រាំងចំរេះទី២។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ បានរាយការណ៍ជូនថា អគ្គិភ័យនេះដំបូង បានឆេះចេញពីផ្ទះជួលឈ្មោះ លី ហ្វឿង ជនជាតិវៀតណាម អាយុប្រហែល ៧០ឆ្នាំ បានចាក់សោរផ្ទះចោល ហើយបានឆ្លងចរន្តអគ្គិសនីទើបឆាបឆេះ៕

អត្ថបទដែលជាប់ទាក់ទង