ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិ៍សែនជ័យ បានមកទទួលទេយ្យទាន ពីព្រះគ្រូវិនយានិរក្សធម្មព្រះចៅ អធិការវត្តអង្គតាមិញ

72

ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យទី១២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តអង្គតាមិញ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ បានមកទទួលទេយ្យទានពីព្រះគ្រូវិនយានិរក្សធម្ម យ៉ាន់ ថាត់ ព្រះចៅអធិការវត្តអង្គតាមិញ។
មន្ត្រីឱ្យដឹងថា៖សម្ភារៈ​រួមមាន​៖​ អង្ករ​ ១តោន,​ មី​ ២០កេស​,​ ស្ករស​ ៥០គីឡូ,​ ទឹកត្រី​ ១០យួរ​,​ ទឹកស៊ីអុីវ​១០យួរ,​ ទឹក​ផ្លែឈើ​ ១០កេស​ និងថវិការ​ ចំនួន​ ២,០០០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង