ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្លែពោត បារំាង អាចជួយ អ្នកមានជម្ងឺលើកជាតិស្ករ មានជំងឺទឹកនោមផ្អែម បានដោយស្រួល

77

ភ្នំពេញ៖ ពោតបារាំងអាចយកទៅធ្វើម្ហូបបានជាច្រើនបែបច្រើនយ៉ាង ដូចជាស្រុះធ្វើអន្លក់ ឆា ស្លម្ជូរ ស៊ុប អាំង ញ៉ាំផ្សេងៗ ជ្រលក់ម្សៅបំពង ។ មិនតែប៉ុណ្ណោះវាថែមទាំងមានប្រយោជន៍ យ៉ាងច្រើនចំពោះសុខភាព ជួយទប់ស្កាត់ជំងឺ ទឹកនោមផ្អែម ផ្សះដំបៅក្រពះ ពោះវៀន លើសឈាម ជំងឺតម្រងនោម លើស កូ ឡេ ស្តេ រ៉ុល បំប៉នខួរក្បាល កែទល់លាមក ទម្លាក់ព្រូនល្អិត បំប៉នថ្លើម ការពារជម្ងឺមហារីក។

យកពោតបារាំង ស្រស់ចំនួនពីរ រួចកាត់ចុងទាំងសងខាងចេញបន្ទាប់មកដាក់ត្រាំនៅក្នុងទឹក មួយកែវធំ រួចទុកត្រាំរយៈពេល១យប់ទទួលទាន ភេសជ្ជៈនេះក្នុងពេលព្រឹកនៅពេលពោះទទេ ៣០នាទី មុនទទួលទានអាហារពេលព្រឹកនេះ។អនុវត្តន៍បែបនេះរយៈពេល ៧ថ្ងៃ ជាប់គ្នា ដើម្បីសម្អាតជាតិពុលក្នុងតម្រងនោមរបស់អ្នក និងបង្កើនតួនាទីរបស់វាបានល្អ។
យោងតាមផេកហ្វេសប៊ុក លោក អ៊ាង សុផល្លែត បានរៀបរាប់ពីអត្ថប្រយោជន៍របស់ពោតបារាំងដូចតទៅ ជួយព្យាបាលរោគក្រពះ ពោះវៀនដោយសារពោតបារាំងមានជាតិរំអិលជាច្រើន (Pectin និង Gum)ដែលអាចជួយផ្សះដំបៅក្រពះ និងពោះវៀនមិនឲ្យរាលដាលខ្លាំង។

បំប៉នទារកក្នុងគ៌ត បង្កើតគ្រាប់ឈាម ក្រហម សម្អាតជាតិពុល ជាតិស្រវឹងចេញពីរាងកាយយើងជួយបង្កើនកោសិការឈាម ជួយប្រឆាំងជម្ងឺមហារីក កាត់បន្ថយការជ្រៀតចូលនៃជម្ងឺហឺតការពារជម្ងឺមហារីកលើស ឈាម និងជួយបំប៉នថ្លើមផងដែរកាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងជាតិស្ករដល់ អ្នកដែលកើតជម្ងឺទឹកនោមផ្អែម។ បើយើងពិសាវាជាប្រចាំនឹងផ្តល់អត្ថប្រ យោជន៍យ៉ាងច្រើនដល់សុខភាពយើង៕.សំរិត

អត្ថបទដែលជាប់ទាក់ទង