ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តធុនត្រា បើកទៅបុករះម៉ូតូ៤គ្រឿង​ ស្លាប់ ៨នាក់ រងរបួសធ្ងន់ម្នាក់ , តៃកុងរថយន្តបង្ករត់គេចបាត់

290

 

កណ្តាល ÷ មនុស្ស៨នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតកំពុងតែជួយសង្រ្គោះបន្ទាន់ បន្ទាប់ពីរថយន្តធុនត្រាទៅបុករះម៉ូតូ៤គ្រឿង ប៉ើងទៅមុខជាច្រើនម៉ែត្រកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១១០ ក្នុងភូមិព្រែកដូង ឃុំកំពុងស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។

ពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងគាត់ឃើញជនរងគ្រោះ ទាំង៨នាក់និងម៉ូតូ៤គ្រឿង ជិះឌុបគ្នាតាមបណ្តោយផ្លូវ១១០ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ជ្រេពេញផ្លូវលុះពេលជិះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាកធុនត្រា ពណ៌ឈាមជ្រូកពាក់ផ្លាកលេខ ភ្នំពេញ 2BM-4386 បើកបរតាមបណ្តោយផ្លូវ១១០ ទិសដៅបញ្រ្ចាសគ្នាពីត្បូងមកជើងក្នុងល្បឿនលឿន បានជ្រុលទៅបុ.ករះម៉ូតូ៤គ្រឿង បណ្តាលឲ្យប៉ើងម៉ូតូខ្ទាតពេញផ្លូវ ការខូចខាតខ្ទេចយ៉ាងធ្ងន់ធ្ងរ រីឯជនរងគ្រោះបានស្លាប់ដេកននាលពេញថ្នល់ ចំណែកឯមួយគ្រឿង បានផ្ទប់ជាប់ពីមុខរថយន្តឆេះស្ទើរគ្មានសល់ ហើយភ្លាមៗតៃកុងរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍​ចុះមកដល់កន្លែងកើតហេតុ រួចវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ហើយធ្វើការស្រាវជ្រាវបន្ត ដើម្បីឃាត់ខ្លួនតៃកុងរថយន្តបង្កយកមកដោះស្រាយទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង