ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោកធ្វើការ ជួលជុលផ្លូវ២៥៩ ចាប់ពីសហព័ន្ធរុស្ស៊ី ដល់ផ្លូវកម្ពុជាក្រោម ជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២១

85

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កំណាត់ផ្លូវលេខ២៥៩មួយខ្សែដែលមានប្រវែងប្រមាណជាង១០០ម៉ែត្រត្រូវបានអាជ្ញាធរខណ្ឌទួលគោកធ្វើការជួសជុលឡើងវិញ ក្រោយពីខូចខាត ដោយកន្លែងខ្លះ មានគង្ហុកសំបុកមាន់ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងម្យ៉ាងទៀតដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់បំព្រង សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

  កំណាត់ផ្លូវលេខ២៥៩ដែលត្រូវជួសជុលនេះគឺចាប់ផ្ដើមពីផ្លូវសហព័ន្ធរុស្ស៊ី ដល់ផ្លូវកម្ពុជាក្រោមស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក

  លោក ប៉ិច សុខឃឿនចៅសង្កាត់ទឹកល្អក់ទី១ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ ២០២១នេះថា៖ អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានជម្រុញអោយអាជ្ញាធរខណ្ឌ សង្កាត់ធ្វើការជួយជយោកំណាត់ផ្លូវដែលខូចខាតឡើងវិញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងនៅថ្ងៃទី២០ធ្នូនេះ យើងបានធ្វើការជួសជុលអ៊ុតកៅស៊ូផ្លូវ ២៥៩ ដោយចាប់ពីផ្លូវសហព័ន្ធរុស្ស៊ីរហូតដល់ផ្លូវកម្ពុជាក្រោម   ការជួសជុល ផ្លូវ២៥៩នេះ គឺត្រូវជួសជុលដោយអ៊ុតកៅស៊ូ អាស់ហ្វា ដោយចាប់ផ្តើមអនុវត្តចាប់ពីព្រឹកថ្ងៃទី២០ធ្នូ២០២១ ដោយធ្វើការជួសជុលតែមួយថ្ងៃប៉ុណ្ណោះ ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២១៕

 

អត្ថបទដែលជាប់ទាក់ទង