ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ សប្បុរសជន ដែលបានរួមចំណែកការងារមនុស្សធម៌ នៅខេត្តស្វាយ រៀង

34

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរសធម៌ រួមមាន អង្ករ ៨តោន និង មី ២៥០កេស តាមរយៈ លោកជំទាវ ហ៊ុន ស៊ីណាត នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ។

លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនដែល បានចូលរួមបរិច្ចាគនូវទ្រព្យធន របស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេស ជួយដល់ការងារមនុស្សធម៌ ក៏ដូចជាជួយដល់ ពលរដ្ឋដែលកំពុងជួបប្រទះ នូវការលំបាកក្នុងខេត្តស្វាយរៀង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង