ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ីជីនភីង: ប្រទេសចិន គាំទ្រដំណើរការសន្តិភាព នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល

94

ប្រទេសចិន គាំទ្រដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងការពន្លឿនដំណើរការ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ខ្លួន ។ លោកស៊ីជីនពីង (Xi Jinping) ប្រធានាធិបតីចិន បាននិយាយនៅក្នុងអំឡុងកិច្ចប្រជុំ របស់លោក ជាមួយលោកប្រធានាធិបតី Faustin Archange Touadera នៅថ្ងៃព្រហស្បតិ៍។

Touadera នៅតែស្ថិតនៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន – អាហ្វ្រិក (FOCAC) ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន។

ប្រទេសចិនសង្ឃឹមថា សាធារណរដ្ឋអាហ្វ្រិកកណ្តាល នឹងរក្សាការសម្រេចបាននូវវឌ្ឍនភាពថ្មី ខណៈដែលខ្លួនខិតខំរក្សាសន្តិភាព និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយលោកបានបន្ថែមថា ប្រទេសចិន មានឆន្ទៈបង្កើនជំនឿទុកចិត្ត នយោបាយ ជាមួយប្រទេសនេះ ជួយធ្វើឱ្យប្រសើរឡើង នូវសន្តិសុខស្បៀង និងជីវភាពរស់នៅ របស់ប្រជាជន។

ប្រធានាធិបតីចិន បាននិយាយថា ទីក្រុងប៉េកាំង ក៏នឹងអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយដល់ដំណើរសន្តិភាព នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។

លោក Touadera បាននិយាយថា ប្រទេសរបស់លោក ប្រកាន់ខ្ជាប់យ៉ាងរឹងមាំ នូវគោលនយោបាយចិនតែមួយ និងគាំទ្របុព្វហេតុបង្រួបបង្រួមរបស់ចិន ដោយលោកកត់សម្គាល់ថា លោកកោតសរសើរចំពោះជំនួយរបស់ចិន ចំពោះសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងការលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

សាធារណរដ្ឋអាហ្វ្រិកកណ្តាល ចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយចិន ក្នុងក្របខ័ណ្ឌ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមធំ ៗ ចំនួន 8 ដែលត្រូវបានប្រកាសដោយលោកស៊ី នៅកិច្ចប្រជុំកំពូល FOCAC Beijing ។

មេដឹកនាំទាំងពីរ បានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការ ទ្វេភាគី បន្ទាប់ពីកិច្ចចរចារបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង