ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនផាកពិន័យ «រាជនីឡាយលក់ទំនិញអនឡាញ»ចំនួន ២១០លានដុល្លារ ព្រោះគេចពន្ធ

96

ចិន៖ កាសែតបរទេសផ្សាយព្រាតថា នាងHuang Wei អាយុ៣៦ ឈ្មោះក្រៅViyaនិងមានរហស្សនាម «live-streaming queen-រាជនីលក់អនឡាញ» ជាកំពូលអ្នកលក់ទំនិញ សព្វសារពើ​តាមអនឡាញ…។
អាជ្ញាធរពន្ធដារខេត្តHangzhouបានចោទប្រកាន់នាងViyaថាបានលាក់របាយការណ៍ ចំណូលនៅឆ្នាំ2019 និង2020 ទើបផាកនាងចំនួន១៣៤០លានយន់ ឬ២១០លានដុល្លារ។
នាងបានសារភាពកំហុស និងសុំទោសរួចហើយ។
រឿងនេះនៅស្រុកចិន តែអាចមកដាស់តឿន សេដ្ឋីនីអនឡាញស្រុកខ្មែរ ដែលកំពុងអួតគ្នា អំពីទ្រព្យសម្បត្តិ លុយ​ឡាន មាសពេជ្រ…កុំអោយ ចេះតែហ៊ាននិងអួត គង់មានថ្ងៃណាមួយពន្ធដារចុះឆែក នឹងជួបរឿងស៊យដូចនៅចិនដែរ។

អត្ថបទដែលជាប់ទាក់ទង