ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ ប្រជុំផែនការការពារសន្ដិសុខ ក្នុងមូលដ្ឋានជាពិសេស អំឡុងពេលបុណ្យឆ្លងឆ្នាំសាកល និងផ្ដល់ថវិកាលើកទឹកចិត្តឃុំ- សង្កាត់មានសុវត្ថិភាព ជូនដល់សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២

268

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដង្កោ ក្រោមអធិបតីភាព លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដង្កោ ដើម្បីផ្សព្វផ្សាយ ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅ ក្នុងមូលដ្ឋានខណ្ឌដង្កោ ជាពិសេសអំឡុង ពេលបុណ្យឆ្លងឆ្នាំសាកល ព្រមទាំងបានចែកជូនលិខិតសរសើរ និងថវិកាលើកទឹកចិត្តឃុំ- សង្កាត់មានសុវត្ថិភាព ជូនដល់សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ ដែលចូលរួមអនុវត្តគោលនយោបាយឃុំ- សង្កាត់មានសុវត្ថិភាពមាន លទ្ធផលល្អ សម្រាប់ឆ្នាំ២០២០ កន្លងមក។

ក្នុងកិច្ចប្រជុំនោះមានសមាសភាពចូលរួម កិច្ចប្រជុំរួមមាន៖ លោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ តំណាងបញ្ជាការ កងរាជអាវុធហត្ថខណ្ឌ តំណាង យោធ ភូមិភាគពិសេសប្រចាំខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក- លោកស្រីប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំង១២ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ទាំង១២៕

អត្ថបទដែលជាប់ទាក់ទង