ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ លួចផ្លាកលេខរថយន្ត

45

 

ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន ៣នាក់ ដែលលួចផ្លាកលេខរថយន្តជាច្រើនគ្រឿង នៅយប់ថ្ងៃទី២៣ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួន ករណីលួចផ្លាកលេខរថយន្ត។

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំង នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានី ភ្នំពេញ ចុះឆែកមើលកាំមេរ៉ា ដើម្បីស្វែងរកជនល្មើស លួចផ្លាកលេខរថយន្ត ។

សូមរំលឹកថា ក្នុងពេលតែ១យប់ ចោរបានធ្វើសកម្មភាព លួចដោះផ្លាកលេខរថយន្ត៧គ្រឿងនៅក្នុងបុរី ឌីអរ រេស៊ីដេន (Dr residence) ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ កាលពីយប់ថ្ងៃទី២៣ឆ្លងចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

លោក ម៉ន វុធី បានភ្នាក់ងារព័ត៌មានថា ពិតជាមានករណីចោរលួច ដោះផ្លាកលេខរថយន្ត៧គ្រឿងក្នុងពេលតែ១យប់មែន។
ក្រោយពីទទួលបណ្ដឹងពីម្ចាស់រថយន្ត៧នាក់ ដែលត្រូវចោរគាស់យកផ្លាកលេខ ទៅបាត់អស់នោះនៅវេលាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការស្រាវជ្រាវលើករណីនេះ ដល់ទីតាំងកន្លែងដែល កើតនៅក្នុងបុរី ឌីអរ រេស៊ីដេន (Dr residence) ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២។

លោកអធិការ បានប្រាប់ថា ទោះបីជាណាកម្លាំងនគរបាល នឹងខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់មុខសញ្ញាព្រមទាំង តាមចាប់ខ្លួនក្រុមចោរទាំងនោះ ឲ្យខានតែបាននៅក្នុងពេលឆាប់ៗនេះ ដោយមិនទុកឲ្យរួចខ្លួនដោយស្រួលៗ ហើយដើរធ្វើសកម្មភាពបែបនេះបន្តទៀតនោះឡើយ។

ជនរងគ្រោះជាច្រើនគ្រួសារដែលរស់នៅក្នុងបុរី ឌីអរ រេស៊ីដេន (Dr residence) ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា រថយន្តរបស់ពួកគាត់ត្រូវបានក្រុមចោរ លូចគាស់យកផ្លាកលេខអស់៧គ្រឿង ក្នុងពេលតែមួយ។

ប្រជាជនរងគ្រោះបានឲ្យដឹង នៅព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះក្នុងនោះមានរថយន្ត Lexus 470 ១គ្រឿង, រថយន្ត Lexus 330 ១គ្រឿង, រថយន្តព្រូស៣គ្រឿង, រថយន្តតាកូម៉ា១គ្រឿង និងរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀត ត្រូវបានក្រុមចោរចូលលួច គាស់យកផ្លាកលេខរថយន្ត មិនដឹងតាំងពីពេលណានោះទេ ខណៈព្រឹកឡើងទើប ប្រជាពលរដ្ឋនាំគ្នាផ្អើលឆោឡោ រឿងបាត់ផ្លាកលេខរថយន្តតែម្តង។
រថយន្តពួកគេក្រុមចោរ បានគាស់យកផ្លាកលេខទាំងខាងមុខ ទាំងខាងក្រោយ ដោយរថយន្តទាំងនោះ បានចតទុកនៅពីមុខផ្ទះ របស់ពួកគាត់ជារៀងរាល់ថ្ងៃ ហើយនៅក្នុង បុរី ឌីអរេស៊ីដេន នេះគឺមិនមានសន្តិសុខយាមឡើយ ដែលជាហេតុធ្វើក្រុមចោរ ឆ្លៀតឱកាស លួចគាស់យកផ្លាកលេខរថយន្ត របស់ប្រជាពលរដ្ឋ ទៅបាត់ ដោយងាយស្រួល៕

អត្ថបទដែលជាប់ទាក់ទង