ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុងសប្ដាហ៏ រដ្ឋបាលខេត្ដកោះកុង បើកដំណើរការ ផ្សារផលិតផល និងការតាំងស្តង់បង្ហាញផលិតផល ជូនភ្ញៀវទេសចរណ៏ជាតិ. អន្ដរជាតិ

432

 

កោះកុង៖ រដ្ឋបាលខេត្តកោះកុង បាន បញ្ជាក់អោយដឹងថា នៅថ្ងៃសៅរ៍ទី២៥ ខែធ្នូ ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញកាត់ខ្សែបូ បើកដំណើរការ “ផ្សារផលិតផលចុងសប្តាហ៍ ខេត្តកោះកុង” និងការតាំងស្តង់បង្ហាញផលិតផលចុងសប្តាហ៍ ជូនភ្ញៀវទេសចរណ៏ ជាតិ -អន្ដរជាតិ ។

សូមបញ្ជាក់ថា, “ផ្សារផលិតផលចុងសប្តាហ៍ ខេត្តកោះកុង” នៅផ្សារកោះកុងថ្មី ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយ ក៏ដូចជា បង្កើត ឱកាសឲ្យក្រុមផលិតករ អ្នកប្រមូល អ្នកលក់ សហការគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនផលិតផល និងផលិតកម្មក្នុងខេត្ត។ ផលិតផលសក្តានុពល របស់ខេត្តកោះកុង ដែលផលិតដោយ ក្រុមកសិករ សមាគម-សហគមន៍កសិកម្ម សហគ្រាសនានា មានដូចជាបន្លែសុវត្ថិភាព មាន់ស្រែ ផ្លែឈើ ត្រី បង្គារក្រៀម កាពិ ទឹកត្រីបុកកោះកុង ទឹកឃ្មុំតំបន់ឆ្នេរ នំអន្សម នំចាក ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ចូលរួមទស្សនា និងទិញផលិតផលខេត្តកោះកុង នៅផ្សារផលិតផលចុងសប្តាហ៍។ “ផ្សារផលិត ផលចុងសប្តាហ៍ ខេត្តកោះកុង” ចាប់ដំណើរការពី ថ្ងៃសៅរ៍និងអាទិត្យ ទី២៥ និង២៦ ចាប់ពីម៉ោង ៨និង ៣០ នាទីព្រឹក រហូតដល់ ម៉ោង៦ល្ងាច នៅផ្សារកោះកុងថ្មី តទៅ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង