ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន ក្រុងពាលីបញ្ចុះបឋម សិលាកសាងសាលា រៀន ១ខ្នង ៤បន្ទប់ ស្ថិតនៅក្នុងបឋមសិក្សាពោធិ៍ធំ ខេត្ដស្វាយរៀង

277

 

ស្វាយរៀង៖ លោក ស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង ៤បន្ទប់ ស្ថិតនៅក្នុង បឋមសិក្សាពោធិ៍ធំ ភូមិព្រៃតាពៅ ឃុំ ចំបក់ ស្រុកស្វាយជ្រំ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២១។
គម្រោងសាងសង់អគារនេះ លើទីធ្លាដែលមានទំហំ ៩ម៉ែត្រ x ៣២ម៉ែត្រ ធ្វើពីបេតុង ប្រកក្បឿង ក្នុងគម្រោងចំណាយ ថវិកាប្រមាណ ២១៨លានរៀល និងគ្រោងចំណាយ ពេលសាងសាង់ ក្នុងប្រមាណជា ៤ខែ ដែលជាអំណោយរបស់ សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ។

លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរឲ្យជាង ត្រូវសាងសង់អគារនេះ គោរពតាមស្តង់ដារ និងធានាបាននូវគុណភាពល្អ ត្រូវធ្វើការដោយ ប្រយ័ត្នប្រយែង និងត្រូវគោរពតាមវិធានការ របស់សុខាភិបាល ៣ការពារ និង៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះដែរ លោកស្រី កិត្តិសង្គហបណ្ឌិត បានឧបត្ថម្ភ ជាងចំនួន ១៣នាក់ ក្នុងម្នាក់ៗទទួលបាន អាវរងា ១ អាវយឺត ១ ម៉ាស់ ជែល ១ដប ថ្នាំផ្តាសាយ ១ប្រអប់ និងថវិកា ៥ម៉ឺនរៀល ចំណែកឯ សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ គ្រូបង្រៀន ១៦នាក់ ប្រជាការពារ ៥នាក់ ក្នុងម្នាក់ៗទទួល បានថវិកា៥ម៉ឺនរៀល ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង