ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម នុត ពុធដារ៉ា ប្រកាសបញ្ចូល សមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន ១១៥នាក់ ក្នុងភូមិស្វាយពងអង្ក្រង និងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ

51

 

កណ្ដាល៖នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម នុត ពុធដារ៉ា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់កោះអន្លង់ចិន បានចូលរួមជាអធិបតី ក្នុងពិធីប្រកាសបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១១៥នាក់ ក្នុងភូមិស្វាយពងអង្ក្រង និងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បន្ទាប់ពីលោកអនុប្រធានគណបក្សសង្កាត់ បានឡើងអានសេចក្តីសម្រេច បញ្ចូលសមាជិកបក្សរួចមក តំណាងសមាជិកថ្មីទាំង ១១៥នាក់ បានធ្វើការប្តេជ្ញាចិត្ត ស្មោះស្ម័គ្រ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណ្ណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រធានបានធ្វើការលើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមាន ភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបាន រំដោះប្រទេសជាតិពី របបប្រល័យពូជសាសន៍ និងបាននាំយកនូវសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ជាក់ស្តែងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ការចាក់វ៉ាក់សាំងជូន ដល់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ជាការខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្ តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។

ជាមួយគ្នានោះដែរគណៈអធិបតីក៏ បានឧបត្ថម្ភដល់សមាជិក សមាជិកថ្មីទាំងអស់ ក្នុងម្នាក់ៗ អាវ១ មួក១ និងថវិកា ២០.០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង