ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទាល់ក្រីក្រ១១០ គ្រួសារ នៅសង្កាត់ឪឡោកម ខណ្ឌកំបូល ទទួលអំណោ យសប្បុរសធម៏ សម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុនសែន

60

 

ភ្នំពេញ៖ អនុវត្តន៍តាមផែនការណែនាំ ជាប់ជាប្រចាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តអនុវត្តន៍អនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ កំបូល រួមជាមួយ លោក ស្វាយ ធួន តំណាងក្រុមប្រឹក្សាខណ្ឌ រួមជាមួយ លោកស្រី អភិបាលរងខណ្ឌ នាយករងរដ្ឋបាល និងមន្ត្រីសាលាខណ្ឌសហការជាមួយសង្កាត់ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលបានផ្តល់ជូនតាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដេីម្បីចែកជូនប្រជាពលរដ្ឋ លោកតា លោកយាយ ចាស់ ជរា ដែលមានជីវភាពខ្វះខាត ទីទាល់ក្រីក្រ ក្នុងរដូវត្រជាក់ ធ្លាក់ខ្យល់រំហេីយ ចំនួន១១០គ្រួសារ ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

អំណោយដែលបានចែកជូនក្នុងមួយគ្រួសាររួមមាន៖ -អង្ករ២៥ គីឡូក្រាម,ត្រីខ កំប៉ុង១យួរ ,ទឹកត្រី១យួរ, ភួយចំនួន១ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឃឹម ស៊ុនសូដា អភិបាល ខណ្ឌកំបូល បានជម្រាប ជូនដល់ប្រជាពលរដ្ឋ លោកតា លោកយាយ ត្រូវបន្តអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ”របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការអនាម័យរបស់ក្រសួងសុខាភិ បាលដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

លោកបន្ដថា៖ ក្នុងនាមអាជ្ញាធរ ដែនដី លោកក៏បាន ជំរុញដល់មន្ត្រី និងសមត្ថកិច្ចមូលដ្ឋានឲ្យពង្រឹងការអនុវត្តន៍គោលនយោ បាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឲ្យបានល្អប្រសើរ ដេីម្បីផ្តល់នូវសុខសុវត្ថិភាព ភាពសុខដុម និងទំនុកចិត្តប្រកប ដោយភាពកក់ក្តៅ ចំពោះរាជរដ្ឋាភិ បាលកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕. សំរិត

អត្ថបទដែលជាប់ទាក់ទង