ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល ចែកអំណោយជូន ប្រជាពលរដ្ឋលោកតា​ លោកយាយ​ ចាស់​ ជរា​ដែលមានជីវភាពខ្វះខាត​ ក្នុងរដូវត្រជាក់​ធ្លាក់ខ្យល់ចំនួន១១០គ្រួសារ ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ឪឡោក​

247

ភ្នំពេញ ៖អនុវត្តន៍តាមផែនការណែនាំ ជាប់ជាប្រចាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តអនុវត្តន៍ អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១​ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល លោក​ ស្វាយ​ ធួន​ តំណាងក្រុមប្រឹក្សាខណ្ឌ រួមជាមួយ​ លោកស្រី អភិបាលរងខណ្ឌ នាយករងរដ្ឋបាល និងមន្ត្រីសាលាខណ្ឌសហការ ជាមួយសង្កាត់ បាននាំយកអំណោយដ៏ថ្លៃថ្លាំ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានផ្តល់ជូនតាមរយៈលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ ដេីម្បីចែកជូន ប្រជាពលរដ្ឋលោកតា​ លោកយាយ​ ចាស់​ ជរា​ដែលមានជីវភាពខ្វះខាត​ ក្នុងរដូវត្រជាក់​ធ្លាក់ខ្យល់រំហេីយ​ ចំនួន១១០គ្រួសារ ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ឪឡោក​ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌបាន ជម្រាបជូនដល់ប្រជាពលរដ្ឋ​ លោកតា​ លោកយាយ​ ត្រូវបន្តអនុវត្តន៍ឲ្យបាន ខ្ជាប់ខ្ជួននូវវិធានការ”៣កុំ ៣ការពារ”របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការអនាម័យ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩។

ក្នុងឱកាសនោញលោកអភិបាលខណ្ឌ ក៏បានជំរុញដល់មន្ត្រី​ និងសមត្ថកិច្ចមូលដ្ឋាន ឲ្យពង្រឹងការអនុវត្តន៍ គោលនយោបាយភូមិ​ ឃុំ​ សង្កាត់​មានសុវត្ថិភាព​ របស់រាជរដ្ឋាភិបាល​ ឲ្យបានល្អប្រសើរ​ ដេីម្បីផ្តល់នូវសុខសុវត្ថិភាព​ ភាពសុខដុម​ និងទំនុកចិត្តប្រកប ដោយភាពកក់ក្តៅ​ ចំពោះរាជរដ្ឋាភិបាលកម្ពុជា​ និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់។
អំណោយដែលបានចែកជូន ក្នុងមួយគ្រួសារ រួមមាន៖អង្ករ ២៥ គីឡូក្រាម
ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ភួយចំនួន១៕

អត្ថបទដែលជាប់ទាក់ទង